Monday, March 2, 2015

ព្រឺ​ក្បាល​ខ្ញាក​! ស្ដេច​ចាប់​ពស់​នៅ​ម៉ាឡេស៊ី​ថើប​កំពូល​ពស់​ពិស​ដែល​សម្លាប់​ឪពុក​ខ្លួន

0

ក្នុង​កម្មវិធី World’s Most Talented ​ស្ដេច​ចាប់​ពស់​ម្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ Amjad Khan ​បាន​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​ដោយ​អាច​ទៅ​ថើប​កំពូល​ពស់​មាន​ពិស​ជាង​គេ​លើ​លោក​ដែល​បាន​ចឹក​ឪពុក​របស់​គេ​ស្លាប់​។



Amjad Khan ​ដែល​មាន​រហស្សនាម​ថា The Snake Prince​ បាន​ទៅ​ប្រលែង​លេង​ជាមួយ​សត្វ​ពស់​​វែក​មួយ​ក្បាល​ដែល​បាន​ចឹក សម្លាប់​ឪពុក​របស់​គេ​​នៅ​ឆ្នាំ​២០០៦។ បុរស​វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​ចូល​ប្រកួត​កម្មវិធី World’s Most Talented​ ហើយ​ក៏​ប្រើ​ក្បាច់​ដូច​ឪពុក​របស់​ខ្លួន​ដែរ ដោយ​អោន​ក្បាល​ទៅ​ជិត​និង​ពស់​នោះ​ដែល​កំពុង​តែ​បើក​វែក ហើយ​ក៏​យក​មាត់​ទៅ​ថើប​មាត់​ពស់​នោះ​ថែម​ទៀត​ផង។



ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ Amjad ​បាន​ប្រាប់​ទៅ​ពិធីការិនី​ក្នុង​កម្មវិធី​នេះ​ថា៖ “តាំង​ពី​តូច​មក​ខ្ញុំ​មិន​ដែល​ខ្លាច​សត្វ​ពស់​នោះ​ទេ បើ​១០០​%​គឺ​ខ្ញុំ​ខ្លាច​ខ្លាំង​បំផុត​ហើយ​១០​%​នោះ។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​ខ្លាច​នោះ​គឺ​ដោយសារ​តែ​វា​បាន​សម្លាប់​ឪពុក​របស់​ខ្ញុំ។ តើ​អ្នក​ដឹង​ទេ ពុក​ខ្ញុំ​ជា​ស្ដេច​ពស់។ គាត់​ធ្លាប់​បាន​ពស់​ចឹក​មិន​តិច​ជាង​៩៩​ដង​នោះ​ទេ ប៉ុន្តែ​ពិស​ពួកវា​មិន​អាច​ធ្វើ​អ្វី​គាត់​បាន​ឡើយ។ មាន​តែ​មួយ​ក្បាល​នេះ​ហើយ​ដែល​មាន​សមត្ថភាព​ចឹក​គាត់​ស្លាប់​ ត្រឹម​រយៈ​ពេល​២​ថ្ងៃ​បន្ទាប់​ពី​ត្រូវ​វា​ចឹក”។



ងាក​ទៅ​ខាង​ពិធីការិនី Laura Jackson ​វិញ​ក៏​បាន​និយាយ​ទាំង​ញ័រ​ខ្លួន​ផង​ដែរ​ថា៖ “ខ្ញុំ​ប្រហែល​ជា​មិន​អាច​គេង​លក់​ទេ​មើល​ទៅ​យប់​មិញ​ ព្រោះ​វា​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​។ សូម្បី​តែ​ខ្ញុំ​ដែល​ជា​អ្នក​មើល​ក៏​ឃើញ​ហើយ​ញ័រ​ខ្លួន​ដែរ។ បើ​មិន​ឃើញ​និង​ភ្នែក​ប្រហែល​ជា​ខ្ញុំ​មិន​ជឿ​នោះ​ទេ”។\



ប្រភព៖ sabay

0 comments:

Post a Comment