Sunday, February 22, 2015

ស្ពាន​អ្នក​លឿង​បើក​ឲ្យ​ឆ្លង​មុន​ចូល​ឆ្នាំ​​​ អ្នក​ព្រៃវែង ស្វាយ​រៀង ​​អស់​លំបាក​រឿង​​ស្ទះ​សាឡាង​​មួយ​ថ្ងៃ​វាល់​ល្ងាច​

0

បើ​តាម​​សម្ដី​​លោក​ កឹម គុណវឌ្ឍន៍ អគ្គនាយក​​ទូរទស្សន៍​ជាតិ (ទទក​) ថា ​ស្ពាន​អ្នក​លឿង ​​​នឹង​បើ​ឲ្យ​ដំណើរការ​​នៅ​​​ថ្ងៃ​ទី​១​មេសា​ខាង​​មុខ ​គឺ​មុន​​​​ពិធី​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​ខ្មែរ​ចាប់​ផ្ដើម​កន្លះ​ខែ។

ឯ​​​​ក្រុម​អ្នក​​អ្នក​​ផ្គត់ផ្គង់​​សម្ភារៈ​​​សាងសង់​ស្ពាន​វិញ​​​​​​ថា​​​​បច្ចុប្បន្ន​នេះ ស្ពាន​​អ្នក​លឿង​​ ស្ថាបនា​រួច​ស្ទើរ​ទាំង​ស្រុង​​ហើយ គឺ​នៅ​​​សេសសល់​​តិច​តួច​បំផុត ហើយ​​​តាម​គម្រោង​​ការ​សាងសង់​​​ទាំង​មូល​ នឹង​ត្រូវ​ធ្វើ​ឲ្យ​រួច​រាល់​​ត្រឹម​ថ្ងៃ​ទី​១៥​​​មីនា​។

អ្នក​​ភ្នំពេញ​មាន​ស្រុក​​កំណើត​នៅ​ខេត្ត​ ស្វាយ​រឿង​ លោក​ ប៉ាន់ ​លើក​ឡើង​ពី​ការ​ទន្ទឹង​ចាំ​ស្ពាន​ដំណើរការ​៖ «​​ឲ្យ​តែ​បាន​បើក​ធូរ​ហើយ​ចូល​ឆ្នាំ​ហ្នឹង លែង​​ស្ទះ​ដូច​មុន​​ហើយ​ ទៅ​មក​បាន​លឿន​​​។ ឆ្នាំ​មុន​អី ​គ្រាន់​តែ​​​ស្ទះ​សាឡាង​​​​​​ម៉ា​ល្ងាច​​​ដាច់​​ កូន​ចៅ​អី​ដេក​លើ​ឡាន ទិញ​បាយ​ញ៉ាំ​លើ​ឡាន ​​ម៉ាណា​ម៉ា​ណី​​នៅ​តែ​មិន​​បាន​ឆ្លង​​​។ ​លំបាក​ណាស់​រឿង​សាឡាង​ហ្នឹង ឲ្យ​តែ​បុណ្យ​ទាន​ធំ​ៗ​ ស្ទះ​​ត​កន្ទុយ​គ្នា​រាប់​គីឡូ​​​វែង​ដាច់​កន្ទុយ​ភ្នែក »។

0 comments:

Post a Comment