Sunday, March 1, 2015

រូបថត ព្រះសង្ឃខ្មែរមួយអង្គ ប្រសិទ្ធី លើដើមទ្រូងនារី នៅប្រទេសថៃ រងការរិះគន់យ៉ាងខ្លាំង

0

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ ដោយសារតែរូបភាពព្រះសង្ឃមួយអង្គ បានធ្វើការស្ទាបអង្អែល ចារយ័ន ប្រសិទ្ធី លើដើមទ្រូងនារីម្នាក់ ត្រូវបានប្រជាជនថៃធ្វើការរិះគន់យ៉ាងខ្លាំង ដែរទង្វើនេះធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ ព្រះពុទ្ធ សាសនា ព្រោះតាមវិន័យសង្ឃ ព្រះសង្ឃមិនអនុញ្ញាតិអោយប៉ះពាល់ស្ត្រីឡើយ។
ពត៌មាននេះត្រូវបានកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយកាលពីព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១ ខែមិនា ដោយមានមនុស្សម្នាក់ បានលួចថតសកម្មភាពនោះបាន ហើយតាមរយៈប្រភពពត៌មានបាន អោយដឹងថា បុរសកែភេទជាស្រីម្នាក់ និងគ្រួសារ របស់គាត់បានអញ្ចើញព្រះសង្ឃដ៏ល្បីឈ្មោះ ពីខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា មកផ្ទះរបស់ពួកគេ កាលពី ថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ ដើម្បីប្រសិទ្ធីសុំសេចក្តីសុខ។
ជាធម្មតាព្រះសង្ឃតែងតែប្រសិទ្ធីលើទ្រូងប្រុសៗ និងប្រសិទ្ធីលើថ្ងាសរបស់ស្រីៗ ប៉ុន្តែព្រះសង្ឃមួយអង្គនោះ បានអោយ នារីកែភេទនោះដោះអាវ ដើម្បីប្រសិទ្ធីលើដើមទ្រូង របស់នាងទៅវិញ។ រូបថតមួយសន្លឹក បង្ហាញពីសកម្មភាព ព្រះសង្ឃចារយ័នលើដើមទ្រូងនារី ត្រូវបានគេចែកចាយពេញប្រទេសថៃ ហើយក៏រងការរិះគន់យ៉ាងខ្លាំង ផងដែរ។

0 comments:

Post a Comment