លោក ខេមរៈ សិរីមន្ត តារាចម្រៀងជួរមុខមកពីផលិតកម្មសាន់ដេ បានប្រាប់គេហទំព័រ Sabay ថា រហូតមកទល់នឹងពេលនេះ លោកពុំទាន់ទទួលបានសំបុត្រ ឬ ហៅទូរសព្ទណាមួយឲ្យចូលរួមកម្មវិធីមង្គលអ្នកឧកញ៉ាទេ។
ត្បិតតែ សិរីមន្ត ធ្លាប់មានទំនាក់ទំនងខ្លះៗនិងអ្នកឧកញ៉ា គិតម៉េងក្ដី ក៏សិរីមន្ត បញ្ជាក់ថា “ខ្ញុំអត់ទាន់ទទួលទេបង ខ្ញុំក៏ធ្លាប់មានទំនាក់ទំនងជាមួយគាត់ដែរ កាលខ្ញុំគ្រោះថ្នាក់ចរាចរណ៍គាត់ធ្លាប់សួរសុខទុក្ខខ្ញុំ”។ ប៉ុន្តែ ប្រសិនបើមានការហៅឲ្យចូលរួមកម្មវិធី ខ្ញុំនឹងទៅចូលរួម ព្រោះជាកម្មវិធីធំ នោះជាការផ្ដល់កិត្តិយសដល់រូបខ្ញុំដែរ។
លោក ព្រាប សុវត្ថិ តារាចម្រៀងកំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា បាននិយាយដោយខ្លីថា “អត់ទេ ខ្ញុំរវល់ “។
ស្រដៀងគ្នានេះដែរ តារាចម្រៀងលំដាប់កំពូល និង ម្ចាស់ពានអាណាចក្រតារា កញ្ញា មាស សុខសោភា មកពីផលិតកម្មថោន បានប្រាប់គេហទំព័រ Sabay ដែរថា “ខ្ញុំអត់ទទួលបានការអញ្ជើញដែរបង”។
អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន អតីតតារាចម្រៀង និង ពិធីការិនី ត្រៀមចូលរោងជ័យ នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៥ ខាងមុខនេះ។ ព័ត៌មានបានក្លាយជាព័ត៌មានផ្លូវការ តាមរយៈធៀបការដែលទម្លាយចេញនៅលើបណ្ដាញសង្គម។
ប្រភពបានប្រាប់បណ្ដាញផ្សព្វផ្សាយថា នៅក្នុងពិធីមង្គលនេះ ក៏ពុំមានការអញ្ជើញអ្នកច្រៀងកាត់សក់ជាអ្នកកំប្លែងទូរទស្សន៍ និង សិល្បករជាមិត្ត កូនក្រមុំនោះដែរ៕
ប្រភពមកពី Sabay

0 comments:
Post a Comment