អ្នកជំងឺទឹកនោមផ្អែម អាចបរិភោគផ្លែឈើ បានឬទេ?
មនុស្សគ្រប់រូប សុទ្ធតែដឹងថា ក្នុងផ្លែឈើ គឺមានជាតិស្ករខ្ពស់ណាស់ ដូចនេះ អ្នកដែលមានទឹកនោមផ្អែម គេមិនហ៊ានពិសារផ្លែឈើឡើយ។ តាមពិតទៅ បើអ្នកបរិភោគត្រូវក្បួនខ្នាត អ្នកអាចពិសារបាន ដោយមិនបាច់តមទេ។ តើមានវិធីអ្វី ដែលអាចចាត់ទុកថា ជាវិធីត្រូវនោះ?
1. អ្នកអាចពិសារបាន នៅពេលដែលជាតិស្ករនៅនឹងនរ មានន័យថា ជាតិស្ករមិនឡើងខ្ពស់ គឺនៅក្រោម ៧.០ ទើបអាចពិសារបាន។
2. អ្នកអាចពិសារផ្លែឈើ ចន្លោះម៉ោង ៩ ដល់ ១០ ព្រឹក ឬម៉ោង ៣ ដល់ ៤ ល្ងាច។
3. អ្នកអាចពិសារបានតែចំនួន ១៥០ ក្រាមដល់ ២០០ ក្រាមតែប៉ុណ្ណោះ ក្នុងរយៈពេលមួយថ្ងៃ ប៉ុន្តែ ត្រូវតែកាត់បន្ថយ អាហារដែលអ្នកបរិភោគ។
4. អ្នកអាចពិសារផ្លែឈើ ដូចជា ផ្លែប៉ោម ទំពាំងបាយជូរ គីវី ក្រូចថ្លុង ម្នាស់ ស្វាយ ឳឡឹក ដូងជាដើម។
ដូចនេះ អ្នកអាចធ្វើតាមវិធីខាងលើ ដើម្បីអាចពិសារផ្លែឈើបាន សម្រាប់អ្នកដែលមានទឹកនោមផ្អែម ប៉ុន្តែ យកល្អ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិន ទើបពិសារ ដើម្បីសុខភាពអ្នក៕
0 comments:
Post a Comment