Sunday, February 22, 2015

ស្ពានអ្នកលឿង នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍នៅថ្ងៃទី១មេសា

0

ស្ពានអ្នកលឿងដែលជាស្ពានបំពាក់ដោយខ្សែកាបធំជាងគេនៅកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១ ខែ មេសា ខាងមុខនេះ មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរឈានចូលមកដល់ ដើម្បីសម្រួលភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលធ្វើចរាចរណ៍នៅតំបន់នោះ ។


តាមគេហទំព័រហ្វេសប៊ុករបស់លោក គឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ឲ្យដឹងថា ស្ពានអ្នកលឿងដែលជាចំណងដៃជំនួយឥតសំណងពីប្រទេសជប៉ុន នឹងបើកសម្ពោធជាផ្លូវការឲ្យប្រជាពលរដ្ឋធ្វើចរាចរជាសាធារណៈ នៅថ្ងៃទី0១ ខែ មេសា ឆ្នាំ២០១៥ មុនបុណ្យចូលឆ្នាំខ្មែរ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។
គួរបញ្ជាក់ថា ស្ពានអ្នកលឿងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន បានសម្រេចប្រសិទ្ធនាមឲ្យឈ្មោះថា ជាស្ពាន ស៊ូបាសា។ ស៊ូបាសា គឺជាភាសាជប៉ុន ដែលមានអត្ថន័យថា (សត្វបក្សីត្រដាងស្លាបហោះ)។ ការឲ្យឈ្មោះបែបនេះ ដោយសារតែស្ពានអ្នកលឿងសាងសង់បែបជាស្ពានយោល ដែលមានខ្សែកាបសងខាង ពណ៌លឿង ប្រៀបដូចជាសត្វបក្សី កំពុងត្រដាងស្លាបហោះ ។



ស្ពានអ្នកលឿងជាជំនួយឥតសំណងពីប្រទេសជប៉ុនតម្លៃជាង៩៥លាន ដុល្លារ ដែលតភ្ជាប់ពីស្រុកលើកដែក ខេត្តកណ្តាល និងស្រុកពាមរខេត្តព្រៃវែង ដែលស្ថិតនៅត្រើយម្ខាងម្នាក់នៃទន្លេមេគង្គក្រោម។ ស្ពាននេះមានបណ្តោយប្រវែង ២.២២០ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ និងមានកម្ពស់៣៧,៥ ម៉ែត្រផុតពីផ្ទៃទឹកនៅរដូវវស្សា។ការដ្ឋានគម្រោងសាងសង់ស្ពានអ្នកលឿងនេះត្រូវបានចាប់ផ្តើមពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១០ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ៕


0 comments:

Post a Comment