Thursday, February 26, 2015

ចិន​បង្ហាញ​មុខកំពូល​​អ្នក​ប្រដាល់​កម្ពស់​ជាង​២​ម៉ែត្រ​ទៅ​ប្រកួត​នៅ​អាមេរិក

0

Taishan Dong ​ជា​អ្នក​ប្រដាក់​ចិន​ម្នាក់​ដែល​មាន​មាឌ​ធំ ​និង​មាន​កម្ពស់​រហូត​ដល់​ទៅ​២,១​ម៉ែត្រ​ឯ​ណោះ។ កំពូល​អ្នក​ប្រដាល់​ចិន​ដែល​មាន​ទម្ងន់​១២៨​គីឡូ​ក្រាម​​ម្នាក់​នេះ​ ទើប​តែ​បាន​ចូល​ប្រកួត​២​ដង​នៅ​ខែ​កក្កដា​ឆ្នាំ​មុន​នេះ​ទេ ប៉ុន្តែ​អាច​ផ្ដួល​ដៃ​គូ​បាន​ទាំង​ពីរ​ដង​ ទើប​ធ្វើ​ឱ្យ​រូប​គេ​មាន​ឱកាស​ទៅ​ប្រកួត​យក​ខ្សែ​ក្រវ៉ាត់ Heavyweight នៅ​សហរដ្ឋអាមេរិក។ ខណៈ​ដែល​ Dong ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​តែ​ហ្វឹកហាត់​ត្រៀម​ប៉ះ​កីឡាករ​ខ្លាំង​ Roy McCrary ​នៅ​យប់​ថ្ងៃ​នេះ​តែ​ម្ដង។ ចាំ​មើល​អ្នក​ប្រដាល់​វ័យ​២៦​ឆ្នាំ​រូប​នេះ​​អាច​​សាង​កេរ្តិ៍​ឈ្មោះ​ឱ្យ​ប្រទេស​ចិន​បាន​ដែរ​ឬ​ទេ?



0 comments:

Post a Comment