ខេមរៈ ភូមិន្ទ មានឈ្មោះពិត វ៉ាត រ៉ាវី មានវ័យ ២៥ ឆ្នាំ បានប្រលូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ប៉ុន្តែការដើរលើវិថីនេះ តារាមានមុខមាត់ស្រដៀង និង ខេមរៈ សិរីមន្ត ម្នាក់នេះលូកមិនជ្រៅឡើយ ព្រោះជាប់រវល់នឹងការងារយោធា ដោយបច្ចុប្បន្នលោកគឺជាទាហានក្នុងកងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
ភូមិន្ទ ប្រាប់ថា លោកបានរៀនតុបតែងខ្លួនដូច តារាចម្រៀង ខេមរៈ សិរីមន្ត តាំងតែពីឆ្នាំ២០០៩ ដោយសារតែការស្រលាញ់ ផ្សំនឹងលោកមានមុខមាត់ពីធម្មជាតិ ស្រដៀងគ្នាផង។ សាមីខ្លួន អះអាងថា ជារឿយៗ មានមនុស្សជាច្រើនតែងតែច្រឡំថា លោក ជាខេមរៈ សិរីមន្ត ក៏មាន។
ដោយសារតែការស្រលាញ់សិល្បៈ ភូមិន្ទ បានព្យាយាមស្វែងរកបណ្ដាញដើម្បី មានឱកាសបានប្រលូកក្នុងវិស័យសិល្បៈ។ លោក ធ្លាប់បាន សម្ដែងរឿងបានចំនួន២រឿងមកហើយ គឺរឿង “ត្រើយស្នេហ៍ត្រើយជីវិត” និង រឿងមួយទៀត មិនចាំចំណងជើង ។ ជាមួយគ្នានោះ ភូមិន្ទ ក៏ធ្លាប់ បានសម្ដែង ខារ៉ាអូខេ ដោយផលិតកម្មសាន់ដេ ថោន KH ជាដើម។
ភូមិន្ទ ប្រាប់ថា ទៅថ្ងៃអនាគតលោកមានបំណងចង់ក្លាយជាតារាចម្រៀងល្បីដូច លោក ខេមរៈ សិរីមន្ត ហើយនាពេលខាងមុខនេះ លោកប្រហែលជាចូលច្រៀងឲ្យផលិតកម្មHD បន្ទាប់ពីលោកត្រឡប់មកពីបំពេញបេសកកម្មនៅអាហ្វ្រិកកណ្ដាល ជូនអង្គការសហប្រជាជាតិវិញ៕
ប្រភពមកពី sabay.com
0 comments:
Post a Comment