Saturday, February 28, 2015

ជំនួបកំពូល រវាងស្តេចប្រដាល់ទាំង២ Manny Pacquiao និង Floyd Mayweather ប្រកាសជាផ្លូវការ ក្នុងទំហំ ទឹកប្រាក់ ចំនួន ២៥០ លានដុល្លារ អាមេរិក

0

កីឡា៖ ជំនួបដ៏ធំបំផុតក្នុង ប្រវត្តិសាស្ត្រពិភពប្រដាល់ រវាង អ្នកប្រដាល់ មិនដែលចាញ់ Floyd Mayweather និង ស្តេច ប្រដាល់ហ្វីលីពីន Manny Pacquiao ត្រូវបាន ប្រកាសជា ផ្លូវហើយ បន្ទាប់ពី Floyd Mayweather បានបង្ហោះរូបភាព លិខិតចុះកិច្ច សន្យាមួយសន្លឹក ដែលមាន ចុះហត្ថលេខា ជាមួយ Pacquiao ក្នុងបណ្តាញសង្គម កាលពី រាត្រីថ្ងៃសុក្រនេះ ដែលការ ប្រកួតនេះ មានទំហំទឹកប្រាក់ ចំនួន ២៥០ លានដុល្លារ អាមេរិក នឹង បញ្ជាក់ប្រាកដថា ធ្វើឲ្យ កក្រើកសង្វៀន ពិភពប្រដាល់ នៅថ្ងៃ ទី ២  ឧសភា ២០១៥ ខាងមុខនេះ ។



តាមប្រភពព័ត៌មាន ដេលីម៉ែល បានឲ្យដឹងថា Mayweather បានបង្ហោះរូបភាពលិខិតចុះកិច្ចសន្យា ព្រមជាមួយ ការសរសេរ អធិប្បាយថា «អ្វីដែល ពិភពលោក ទន្ទឹងរង់ចាំពេលនេះបាន មកដល់ ហើយ។ ការប្រកួតរវាង Floyd Mayweather និង Manny Pacquiao នឹងធ្វើឡើង នៅ ថ្ងៃទី ២ ឧសភា ២០១៥ ។ ខ្ញុំបានសន្យាជាមួយ អ្នកគាំទ្រទាំងអស់ថា យើងនឹង ធ្វើឲ្យវាកើត ឡើង ហើយយើងពិត បានធ្វើវាហើយ ។ នៅថ្ងៃទី ២ ឧសភា នេះ យើងនឹងធ្វើឲ្យ ការប្រកួតនេះ ក្លាយ ជាប្រវត្តិសាស្ត្រ។ កុំខាកខាន ការប្រកួតនេះ ! នេះជាលិខិត ចុះកិច្ចសន្យា ធ្វើឡើងដោយ យើងទាំងពីរនាក់» ។
ប្រភពដដែលបានឲ្យដឹងថា កីឡដ្ឋាន MGM Grand ដែលស្ថិតនៅ Las Vegas ទឹកដី សហរដ្ឋអាមេរិក ជាទីតាំង សំរាប់ប្រកួត ដ៏ធំមួយនេះ បានលក់ កន្លែងអង្គុយអស់គ្មានសល់ ក្រោយពី ការប្រកាសកា រប្រកួតជាផ្លូវការ បានត្រឹមតែ ៣ នាទី ប៉ុណ្ណោះ ។
យ៉ាងណាមិញ អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បាននិយាយប្រាប់ ប្រភពព័ត៌មានថា «ខ្ញុំរីករាយ សំរាប់ការ សម្រេចចិត្ត ជួបជាមួយ Manny និងពិភាក្សាអំពីការប្រកួត រហូតដល់ការ ប្រកួតបាន កើតឡើង » ហើយ Mayweather បានបន្តថា «ផ្តល់ឲ្យនូវអ្វីដែល អ្នកគាំទ្រ នូវអ្វីដែល ពួកគេចង់ ឃើញ គឺតែងតែជា ផ្តោតសំខាន់របស់វា។ ការប្រកួត នេះនឹង ក្លាយជាព្រឹត្តិការណ៍ ដ៏ ធំបំផុតក្នុងប្រវត្តិសាស្ត្រ កីឡាប្រដាល់ ។ អ្នកគាំទ្រ និងចូលចិត្ត វិស័យកីឡា នានា និង កីឡាប្រដាល់ ជុំវិញពិភពលោក នឹងជាសាក្សី ឃើញ ការប្រកួត ដ៏អស្ចារ្យ នៅថ្ងៃទី ២ ឧសភានេះ ។ ខ្ញុំគឺ ខ្លាំងជា រៀងរហូត ហើយ ការប្រកួតនេះ នឹងជាឱកាស មួយផ្សេងទៀត ដើម្បីបង្ហាញពី ជំនាញរបស់ខ្ញុំ និង ធ្វើអ្វីដែលខ្ញុំ ធ្វើល្អបំផុតគឺ ការយកឈ្នះ »។



ចំនែកឯ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ក៏បានបង្ហោះសារ ក្នុងបណ្តាញ Twitter ដោយសរសេរ ថា «ខ្ញុំពិតជា រីករាយខ្លាំង ណាស់ដែល  Floyd Mayweather ហើយនិងខ្ញុំ អាចផ្តល់ នូវអ្វី ដែលអ្នកគាំទ្រ នូវការប្រកួត ដែលពួកគេ ចង់ឃើញ អស់រយៈពេលច្រើន ឆ្នាំមកហើយ »។ Pacquiao បានបន្តទៀតថា  «អ្នកគាំទ្រ បានទន្ទឹងរង់ចាំ យូរគ្រប់គ្រាន់ ហើយ ពួកគេ ទទួលបាន ការប្រកួត នេះហើយ។ វាជា កត្តិយសមួយ ដែលខ្ញុំ បានក្លាយ ជាផ្នែកមួយ ក្នុងព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនេះ។ ខ្ញុំ សូមផ្ញើ ការប្រកួតនេះ ទៅដល់ អ្នកគាំទ្រ ដែលចង់ឃើញ ការប្រកួតនេះ កើតឡើង ហើយ ក៏ឧទ្ទិស សុំឲ្យមាន ភាពរុងរឿង ដល់ប្រទេស ភីលីពីន និង អ្នកគាំទ្រ ជនជាតិភីលីពីន របស់ខ្ញុំទូទាំង ពិភពលោក »។



គួរបញ្ជាក់ថា ការប្រកួតដ៏ធំនេះ ត្រូវបាន អ្នកគាំទ្រ ជុំវិញ ពិភពលោក រង់ចាំជាង ៦ឆ្នាំមកហើយ ដែលវាការ ប្រកួត ដែលមានទំហំ ទឹកប្រាក់ ច្រើនជាង គេបំផុត ក្នុងប្រវត្តិសាស្ត្រពិភពប្រដាល់ ហើយអ្វីៗ ទាំងអស់នេះ នឹងកើតឡើង នៅថ្ងៃទី ២ ខែឧសភា ២០១៥ នាកីឡដ្ឋាន MGM Grand ទឹកដី អាមេរិក៕



0 comments:

Post a Comment