នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ថេង សុថុល អភិបាលរងខណ្ឌ សហការជាមួយកំលាំងសណ្តាប់ធ្នាប់ សង្កាត់ភ្នំពេញថ្មី បានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ១០១៩(វិថីហាណូយ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានរុះរើកាត់ស្លាកយីហោលក់ដូរ និងផ្សាយពាណិជ្ជកម្មគ្មានលិខិតអនុញ្ញាត គ្មានរបៀបរៀបរយ និងសាងសង់រំលោភចូលចិញ្ចើមផ្លូវសាធារណៈ បានចំនួន ២៤ស្លាក។ ការចុះរៀបចំសណ្ដាប់ធ្នាប់ និងកាត់ស្លាកយីហោនេះ បន្ទាប់ពីអាជ្ញាធរបានជូនដំណឹង និងចុះវាស់វែងបាញ់ថ្នាំតាមអ័ក្សផ្លូវដែលបានកំណត់ជូនប្រជាពលរដ្ឋជ្រាបជាមុន។
February 20, 2015 - The authority of Sen Sok district led by Mr. Theng Sothol, district vice chief, joint task force with order force of Phnom Penh Thmei district, restored order on street 1019 (Hanoi Street), removing 24 illicit billboards, measuring and painting road marks. This was done after a prior notification.
0 comments:
Post a Comment