មកពី sabay.com.kh
Galaxy S5 របស់ Samsung ថ្មីនេះមានព័ត៌មានមកថា នៅថ្ងៃទី២៧ ខែមីនា
ខាងមុខ
នឹងមានលក់លើទីផ្សារប្រទេសម៉ាឡេស៊ីមុនគេហើយបើទោះបីជាប្រទេស
នេះមិនទាន់ស្រាកស្រាន្ដពីកង្វល់បាត់យន្តហោះប៊ូអ៊ីង ៧៧៧ក៏ដោយ
ខណៈដែលបណ្ដាប្រទេសជាច្រើនលើពិភពលោកគឺត្រូវចាំរហូតដល់ថ្ងៃទី១១ ខែមេសា ទើបមានលក់។ នេះគឺបានការអះអាងពីហាងទូរសព្ទធំៗចំនួនបី របស់ម៉ាឡេផ្ទាល់ដែលមាន Celcom, DiGi និង Maxis។
ក្រុមហ៊ុនទាំងបីនេះ បានអះអាងថា នឹងសម្ពោធលក់ GS5 ជាប់កុងត្រាក្នុងថ្ងៃទី២៧ ខែមីនា ១០ថ្ងៃ
ខាងមុខ។ តាមពិត Smartphone
កំពូលនេះត្រូវបានកំណត់កាលបរិច្ឆេទចេញលក់ផ្លូវការតាមបណ្ដាប្រទេស
ជាច្រើនលើពិភពលោកគឺនៅថ្ងៃទី១១ ខែមេសាក្រោយឯណោះទេ។
គួរបញ្ជាក់ថា ស៊េរីមុនៗរបស់ Samsung
មួយចំនួនក៏មានលក់ក្នុងប្រទេសម៉ាឡេស៊ីមុនគេផងដែរ។ ចុះលើកនេះ
មកពីមូលហេតុអ្វី
ចុះតើអាចមកពីបណ្ដាប្រទេសលើពិភពលោកជាច្រើនកំពុងភ្ញាក់ផ្អើលពី
រឿងបាត់យន្តហោះម៉ាឡេ ទើបគេបញ្ចេញលក់ GS5
ដើម្បីបានការទាក់ទាញឬមួយយ៉ាងណា?
Monday, March 17, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment