Monday, March 17, 2014

វៀតណាម​សរសើរ​​ស្នាដៃ​ផលិត​រថយន្ត​របស់​ខ្មែរ តែ​បង្អាប់​ឧស្សាហកម្ម​រថយន្ត​ក្នុង​ស្រុក​​ខ្លួន​ទៅ​វិញ

0

 មកពី​​ http://news.sabay.com.kh
​កូនខ្មែរ កំពុង​មាន​ភាព​ល្បី​រន្ទឺ​ពេញ​ឆាក​អន្តរជាតិ ដោយ​ថ្មី​ៗ​នេះ​សូម្បី​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​កម្ពុជា ក៏​សរសើរ​និង​ក៏​ភ្ញាក់​ផ្អើល​ណាស់​ដែរ ដែល​ដឹង​ថា​កូន​ខ្មែរ​អាច​មាន​សមត្ថភាព​ផលិត​រថយន្ត​ដ៏​ទំនើប​បាន​ដោយ​ខ្លួន ​ឯង។

តាម​រយៈ​សារព័ត៌មាន​វៀតណាម​ thanhniennews ដែល​បាន​ស្រង់​សម្តី​មន្រ្តី​ជាន់​ខ្ពស់វៀតណាម​មួយ​រូប​ ដែល​ធ្វើ​ការ​​នៅ​ផ្នែក​ឧស្សាហកម្ម​រថយន្ត​របស់​ប្រទេស​​មួយ​នេះ​បាន​ឲ្យ​ ដឹង​ថា បើ​ទោះ​បី​វៀតណាម​មាន​ធនធាន​មនុស្ស​ជំនាញៗ​​ជា​​ច្រើន​ និង​មាន​ឧស្សាហកម្ម​រថយន្ត​ដើរ​មុន​ប្រទេស​កម្ពុជា ប៉ុន្តែ​វៀតណាម​អាច​និយាយ​បាន​ថា នៅ​ដើរ​ពីក្រោយ​ប្រទេស​កម្ពុជា សម្រាប់​សមត្ថភាព​ក្នុង​ការ​ផលិត​រថយន្ត​ដ៏​ទំនើប​​។ ជាក់ស្តែង ​អង្គរ​ EV 2014 ​ដែល​​ជា​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប​មិន​ចាញ់​រថយន្ត​ក្រុមហ៊ុន​ល្បីៗ​​​​ អាច​បង្ហាញ​​ឲ្យ​ឃើញ​ពី​ភាព​​អាម៉ាស់​មួយ​សម្រាប់​ឧស្សាហកម្ម​រថយន្ត​​​នៅ​ ក្នុង​ប្រទេស​វៀតណាម ដែល​នៅ​មិន​ទាន់​មាន​​សមត្ថភាព​​ផលិត​រថយន្ត​ដ៏​ទំនើប​​បែប​នេះ​​បាន។

ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ និង​​ក៏​សឹង​មិន​​ជឿ​​ នៅ​ពេលឮ​ព័ត៌មាន​ដែល​កូន​ខ្មែរ​មាន​សមត្ថភាព​អាច​​ផលិត​​ដ៏រថយន្ត​ទំនើប​​ដោយ​ខ្លួន​ឯង បើ​ទោះ​បី​ប្រឈម​កត្តា​ធនធាន​មនុស្ស​និង​ហិរញ្ញវត្ថុ​​ដ៏​ខ្សត់ខ្សោយ​ក៏​ដោយ​។

Angkor EV 2014 ដែល​ជា​រថយន្ត​ជំនាន់​ទី ៥ ស្នាដៃ​របស់​លោក ញាន ផល្លឹក​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ដោយសារ​តែ​រថយន្ត​នេះ​បាន​បំពាក់​បច្ចេកវិទ្យា​ដ៏​ទំនើប ​គឺ​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​អាច​បញ្ជា​តាម​រយៈ​ទូរសព្ទ​មិន​ចាញ់​រថយន្ត​ទំនើប​របស់​ក្រុមហ៊ុន​ផលិត​ រថយន្ត​ធំៗ​នោះ​ទេ។

យ៉ាង​ណា​តាម​រយៈ​សារព័ត៌មាន​ដដែល​នោះ ក៏​មាន​ការ​សង្ស័យ​ពី​រថយន្ត​របស់​កូន​ខ្មែរ​នេះ​​គឺ​កើត​ចេញ​ពី​ការ​សហការ​ រវាង​ផលិតករ​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស ដោយ​ពួកគេ​មើល​ឃើញ​ថាលទ្ធភាព​និង​សមត្ថភាព​របស់​កម្ពុជា​ នៅ​មិន​ទាន់​អាច​ផលិត​រថយន្ត​ដ៏​ទំនើប​នេះ​បាន​ដោយ​ខ្លួន​ឯង​នោះ​ទេ។

តាម​ការ​បញ្ជាក់​របស់​លោក ញាន ផល្លឹក​បាន​ឲ្យ​ដឹង​ថា រថយន្ត​អង្គរ​ជា​ស្នាដៃ​ផ្ទាល់​របស់​លោក​ទាំង​ការ​រចនា​រូបរាង​និង​ការ​ ប្រើប្រាស់​បច្ចេកវិទ្យា​នានា។ យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា ​គ្រឿង​បន្លាស់​មួយ​ចំនួន​ក្នុង​ការ​ផលិត​រថយន្ត​នេះ​ ​គឺ​លោក​នាំ​ចូល​មក​ពី​ក្រៅ​ប្រទេស និង​មួយ​ចំនួន​ទៀត​​កែច្នៃ​ពី​វត្ថុ​ធាតុ​​ក្នុង​ស្រុក ដើម្បី​សម្រេច​បាន​រថយន្ត​ដ៏​ប្រណីត​នេះ។

0 comments:

Post a Comment