Friday, April 25, 2014

សហព័ន្ធ​បាល់ទាត់​វៀតណាម​ចាយ​លុយ​១៨,២​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤

0

 មកពី sabay.com
ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទាត់​របស់​ ប្រទេស​ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​ថែម​ទៀត​ សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម​(VFF)​​បាន​បញ្ចេញ​កញ្ចប់​ថវិកា​១៨,២​លាន​ ដុល្លារ​អាមេរិក​សម្រាប់​​ចំណាយ​ក្នុង​ឆ្នាំ​២០១៤​នេះ។​

VFF ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ AFC Futsal Championship ​ពី​ថ្ងៃ​ទី​៣០​មេសា​ដល់​១០​ឧសភា ​AFC Women’s Asian Cup ​ថ្ងៃ​១៤​ដល់​២៥​ឧសភា ​AFF U-19 Championship ​ពី​ថ្ងៃ​ទី​៥​ដល់​១៣​កញ្ញា ​និង​វគ្គ​ group stage ​ពាន​រង្វាន់ AFF Suzuki Cup ​នៅ​ថ្ងៃ​ទី​២២​វិច្ឆិកា​ទៀត​ផង។



លោក Le Hung Dung ​ប្រធាន​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​ VFF ​និយាយ​ថា​៖ “ទឹកប្រាក់​សម្រាប់​បាល់ទាត់​អំឡុង​ត្រី​មាស​ទី​៣​របស់​ VFF ​មាន​តែ​ជាង​៤០​ពាន់​លាន​ដុង​តែ​ប៉ុណ្ណោះ តែ​តួ​លេខ​ត្រូវ​បាន​បង្កើន​ដល់​ជាង​៣០០​ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ ​យើង​រំពឹង​ថា​កញ្ចប់​ថវិកា​នឹង​ត្រូវ​បាន​បង្កើន​១៥​%​ក្នុង​មួយ​ឆ្នាំ​ ក្នុង​ពេល​១០​ឆ្នាំ​បន្ទាប់”។

ប្រធាន​ ថ្មី​រូប​នេះ​បន្ថែម​ថា​សហព័ន្ធ​របស់​លោក​នឹង​ព្យាយាម​រក​អ្នក​ឧបត្ថម្ភ​ បន្ថែម​ទៀត ហើយ​​ជួយ​ឱ្យ​អស់​ពី​លទ្ធភាព​ដល់​ក្រុម​បាល់ទាត់​ស្ត្រី​របស់​ប្រទេស​ ដូច្នេះ​ពួក​គេ​​អាច​ទទួល​បាន​កៅអី​ទៅ​លេង World Cup ឆ្នាំ​២០១៥​នៅ​កាណាដា រីឯ​ឈុត​ U19 វិញ​ក៏​នឹង​ត្រូវ​ចាយ​លុយ​ច្រើន​ដែរ​ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​លេង​ពាន AFC U19 Championship ​និង​អាច​ឈាន​​ទៅ​លេង World Cup U20 ​នា​ពេល​អនាគត​ទៀត​ផង៕

0 comments:

Post a Comment