អ្នកជិះម៉ូតូមួយចំនួនត្រូវគេ
សង្កេតឃើញថា និយមជិះជ្រេកៀកៗពីមុខឡាន
ដែលធ្វើឲ្យអ្នកបើកបរថតយន្តខ្លះ បង្ហើបពីអារម្មណ៍ព្រួយ
ជំនួសអ្នកបើកម៉ូតូនិយមជ្រេទាំងនោះ។
អ្នកបើកបរខ្លះថែមទាំងបង្ហើបឲ្យដឹងថា គេអាចនឹងបុក
បើគ្មានជម្រើស។ តើក្នុងករណីណា
ដែលអ្នកបើកបររថយន្តអាចនឹងបុកអ្នកជិះម៉ូតូជ្រេ
ដួលពីមុខឡាន?
ម្ចាស់ឡានកូរ៉ូឡា លោក ទាប សីហា បុគ្គលិកអង្គារ Plan ឲ្យដឹងថា លោកឧស្សាហ៍ឃើញក្មេងៗខ្លះជិះម៉ូតូ មិនថាថ្មី ឬចាស់ទេ តែងជ្រេពីមុខឡាន របស់លោក ក្នុងចម្ងាយតែកន្លះៗម៉ែត្រប៉ុណ្ណោះ ដែលធ្វើឲ្យលោកមានការភ្ញាក់យ៉ាងខ្លាំង និងមានអារម្មណ៍ហួសចិត្ត គ្រវីក្បាល។
ស្រដៀងគ្នាដែរ តៃកុងឡានដឹកទំនិញរាប់តោន លោក មាស សីហា អ្នកបើកឡានធំដឹកអង្ករឆ្លងព្រំដែន ថៃ ឬ វៀតណាម ឲ្យដឹងថា លោកឧស្សាហ៍ឃើញយុវវ័យជិះម៉ូតូឌុបគ្នា បើកលឿនៗ ហើយជ្រេនៅពីមុខឡានរបស់លោកណាស់ ធ្វើឲ្យលោកភ័យជំនួសពួកគេតែម្ដង។ លោក សីហា មិនដែលប្រទះនឹងគ្រោះថ្នាក់ជាមួយអ្នកបើកជ្រេមុខឡានទេ ប៉ុន្តែលោកធ្លាប់ឃើញ អ្នកជិះម៉ូតូសឹងរកបំណែកមិនឃើញ បន្ទាប់ពីដួលនៅមុខឡានធំ ដូចឡានរបស់លោក។ ក្នុងករណីមានក្មេងណាជិះដួលកៀកនៅមុខឡានលោក លោកប្រហែលជាបុកដូចឡានធំៗផ្សេងទៀតមិនខាន ព្រោះមិនអាចជាន់ហ្វ្រាំងជាប់ទេ។
លោក ជា យ៉ន ថៅកែមានឡានជួល៨គ្រឿង និងអ្នកបើកបរជាច្រើននាក់ ពន្យល់អំពីសមត្ថភាពរបស់អ្នកបើកបររថយន្តថា គ្មានអ្វីកំណត់បានថា អ្នកបើកបរអាចនឹងចាប់ហ្វ្រាំងនៅប៉ុន្មានម៉ែត្រឲ្យរថយន្តរបស់ ខ្លួនឈប់បាននោះទេ គឺអាស្រ័យទៅលើស្មារតីរបស់អ្នកបើកបរម្នាក់ៗ និងស្ថានភាពដែលគេជួបប្រទេះជាក់ស្ដែង។ ប៉ុន្តែបើក្នុងករណីអ្នកជិះម៉ូតជ្រេ ហើយដួលកៀកនៅមុខរថយន្ត លោកថា អ្នកបើកបរម្នាក់ៗនឹងសម្រេចចិត្តត្រូវធ្វើយ៉ាងណា ជិះគេចចូលប្រឡាយ ឬនឹងត្រូវធ្វើអ្វីទៀត។ ប៉ុន្តែលោកថា គ្មានអ្នកបើកបរណាដាច់ចិត្តបុកអ្នកដួលម៉ូតូងាយៗនោះទេ ប៉ុន្តែអាចក្នុងករណីខ្លះអ្នកបើកបរផាំងស្មារតីដែរ៕
អត្ថបទ៖ មាស រ័ត្ន
ម្ចាស់ឡានកូរ៉ូឡា លោក ទាប សីហា បុគ្គលិកអង្គារ Plan ឲ្យដឹងថា លោកឧស្សាហ៍ឃើញក្មេងៗខ្លះជិះម៉ូតូ មិនថាថ្មី ឬចាស់ទេ តែងជ្រេពីមុខឡាន របស់លោក ក្នុងចម្ងាយតែកន្លះៗម៉ែត្រប៉ុណ្ណោះ ដែលធ្វើឲ្យលោកមានការភ្ញាក់យ៉ាងខ្លាំង និងមានអារម្មណ៍ហួសចិត្ត គ្រវីក្បាល។

រូបតំណាង
លោកថា
ក្នុងករណីក្មេងជិះម៉ូតូនោះដួលដោយចៃដន្យ
លោកនឹងជ្រើសរើសមធ្យោបាយមួយក្នុងចំណោមមធ្យោបាយទាំងពីរ
គឺជាន់ហ្រ្វាំងឲ្យឈប់ ឬជិះគេច។ លោកបញ្ជាក់ថា
បើជាន់ប្រាំងឲ្យរថយន្តពីក្រោយបុករថយន្តលោក
លោកនឹងជ្រើសរើសជិះគេចរហូតដល់ចូលប្រឡាយ
ប៉ុន្តែលោកនឹងមិនបុកអ្នកជិះម៉ូតូដួលនោះទេ។
មិនមែនអ្នកបើបររថយន្តទាំងអស់សុទ្ធតែគិតដូចលោក សីហា ឡើយ។
ជាក់ស្ដែងម្ចាស់ឡាន Nissan លោក ផល សម្ផស្ស
អ្នកបើកតាក់ស៊ីរវាង ភ្នំពេញ និងខេត្តពោធិ៍សាត់ ឲ្យដឹងថា
ក្នុងករណីដែលអ្នកបើកបរម៉ូតូដែលជ្រេពីមុខឡាន ហើយដួល លោកថា
លោកនឹងគិតពីអ្នកដំណើរនៅលើរថយន្តរបស់លោកជាសំខាន់។
អ្នករត់តាក់ស៊ីរួបនេះបញ្ជាក់ថា ក្នុងករណីដែលជាន់ហ្វ្រាំងហើយ
ធ្វើឲ្យឡានលោកក្រឡាប់ គ្រោះថ្នាក់ដល់មនុស្សជា
ច្រើននាក់ទៀត លោកថា ក្មេងដែលជិះជ្រេ ហើយដួលនោះ
អាចនឹងគេចមិនរួចនោះទេ។ ទោះបីយ៉ាងណា អ្នកបើកបររូបនេះ
សូមផ្ដាំទៅដល់ជិះម៉ូតូទាំងអស់មេត្តាកុំជ្រេពីមុខឡាន
ក្នុងចម្ងាយជិតបែបនេះឲ្យសោះ
ព្រោះគ្មានអ្នកបើកបរឡានណាអាចធានាសុវត្ថិភាពបានឡើយ។ស្រដៀងគ្នាដែរ តៃកុងឡានដឹកទំនិញរាប់តោន លោក មាស សីហា អ្នកបើកឡានធំដឹកអង្ករឆ្លងព្រំដែន ថៃ ឬ វៀតណាម ឲ្យដឹងថា លោកឧស្សាហ៍ឃើញយុវវ័យជិះម៉ូតូឌុបគ្នា បើកលឿនៗ ហើយជ្រេនៅពីមុខឡានរបស់លោកណាស់ ធ្វើឲ្យលោកភ័យជំនួសពួកគេតែម្ដង។ លោក សីហា មិនដែលប្រទះនឹងគ្រោះថ្នាក់ជាមួយអ្នកបើកជ្រេមុខឡានទេ ប៉ុន្តែលោកធ្លាប់ឃើញ អ្នកជិះម៉ូតូសឹងរកបំណែកមិនឃើញ បន្ទាប់ពីដួលនៅមុខឡានធំ ដូចឡានរបស់លោក។ ក្នុងករណីមានក្មេងណាជិះដួលកៀកនៅមុខឡានលោក លោកប្រហែលជាបុកដូចឡានធំៗផ្សេងទៀតមិនខាន ព្រោះមិនអាចជាន់ហ្វ្រាំងជាប់ទេ។
លោក ជា យ៉ន ថៅកែមានឡានជួល៨គ្រឿង និងអ្នកបើកបរជាច្រើននាក់ ពន្យល់អំពីសមត្ថភាពរបស់អ្នកបើកបររថយន្តថា គ្មានអ្វីកំណត់បានថា អ្នកបើកបរអាចនឹងចាប់ហ្វ្រាំងនៅប៉ុន្មានម៉ែត្រឲ្យរថយន្តរបស់ ខ្លួនឈប់បាននោះទេ គឺអាស្រ័យទៅលើស្មារតីរបស់អ្នកបើកបរម្នាក់ៗ និងស្ថានភាពដែលគេជួបប្រទេះជាក់ស្ដែង។ ប៉ុន្តែបើក្នុងករណីអ្នកជិះម៉ូតជ្រេ ហើយដួលកៀកនៅមុខរថយន្ត លោកថា អ្នកបើកបរម្នាក់ៗនឹងសម្រេចចិត្តត្រូវធ្វើយ៉ាងណា ជិះគេចចូលប្រឡាយ ឬនឹងត្រូវធ្វើអ្វីទៀត។ ប៉ុន្តែលោកថា គ្មានអ្នកបើកបរណាដាច់ចិត្តបុកអ្នកដួលម៉ូតូងាយៗនោះទេ ប៉ុន្តែអាចក្នុងករណីខ្លះអ្នកបើកបរផាំងស្មារតីដែរ៕
អត្ថបទ៖ មាស រ័ត្ន
0 comments:
Post a Comment