Monday, March 17, 2014

យក​រថយន្ត​ F-1 ​ប្រណាំង​នឹង​យន្តហោះ F-18 ​​ធ្វើ​លេង​ឬ​មែន?

0

មកពី​ sabay.com.kh
ពិត​ណាស់​ មិន​មាន​រថយន្ត​ច្រើន​ទេ​ដែល​អាច​ប្រណាំង​យក​ឈ្នះ​រថយន្ត​ប្រណាំង​ ​F-1 ​តែ​លើក​នេះ​គឺ​ខុស​គ្នា​ដាច់​តែ​ម្ដង​ដោយ​គូ​ប្រជែង​របស់​រថយន្ត​នេះ​ មិនមែន​រថយន្ត​ដូចគ្នា​​ទេ តែ​ជា​យន្តហោះ​ប្រយុទ្ធ​ប្រភេទ​ F18 ​ទៅ​វិញ។
​​
តាម​ពិត​ទៅ ​នោះ​ជា​ការ​ត្រៀម​ខ្លួន​របស់​សមាជិក​ថ្មី​នៃ​ក្រុម​ Red Bull ​ប៉ុណ្ណោះ។ ​សមាជិក​ថ្មី​នោះ​គឺ​អ្នក​បើកបរ​ល្បី​ឈ្មោះ​ Daniel Ricciardo ​ដែល​ត្រូវ​មក​ជំនួស​កន្លែង​​អតីត​​អ្នក​បើកបរ​រថយន្ត Mark Webber។​​ ​ដោយ​ឡែក​  ក្នុង​ក្រុម​ជើង​ខ្លាំង​នេះ​ មាន​ Sebastian Vettel ​ម្នាក់​ទៀត​ដែល​ជា​ម្ចាស់​ជើងឯក​ពិភពលោក​បច្ចុប្បន្ន។​ 

សកម្មភាព​ពេល​ប្រណាំង​

​ការ​ប្រណាំង​ដែល​ធ្វើ​ឡើង​នៅ​​មូលដ្ឋាន​ ទ័ព​អាកាស​ក្បែរ​ទី​ក្រុង Melbourne ​ប្រទេស​អូស្ត្រាលី​ឃើញ​ថា ​រថយន្ត​ F-1 ​របស់​ Daniel ​បាន​​នាំ​មុខ​នៅ​ពេល​ចេញ​ដេប៉ា​​ ​តែ​ក្រោយ​មក​ត្រូវ​យន្តហោះ​ប្រដេញ F-18 ​តាម​យក​ឈ្នះ​វិញ​នៅ​ទី​ផ្ដាច់ព្រ័ត្រ។ ​​​នេះ​ជា​ការ​ត្រៀម​ខ្លួន​មួយ​របស់​ក្រុម Red Bull ​ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ Australian Grand Prix ​​ដែល​នឹង​មក​ដល់​នា​ពេល​ឆាប់ៗ​ខាងមុខ។

Daniel Ricciardo ​សមាជិក​ថ្មី​របស់​ក្រុម​ Red Bull ​ដែល​បើក​ប្រណាំង​នឹង​យន្តហោះ​ F18

សមាជិក​ថ្មី​និយាយ​ក្រោយ​ការ​ប្រណាំង​ថា៖ “ខ្ញុំ​ជឿ​ជាក់​លើ​គុណភាព​រថយន្ត​ដ៏​ល្អ​នេះ។ ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​ក្រុម​របស់​ខ្ញុំ។ ​ខ្ញុំ​គ្មាន​ភ័យ​ខ្លាច​អ្វី​ទាំង​អស់”៕

0 comments:

Post a Comment