Monday, February 3, 2014

“Hashima Project” ​រន្ធត់​​គ្រប់​​វិនាទី​ពី​ដើម​ដល់​ចប់

0

ប្រភពមកពីhttp://news.sabay.com.kh/
“Hashima Project” គឺ​ជា​ខ្សែ​ភាពយន្ត​រន្ធត់​ថ្មី​មួយ​ទៀត​​​ដែល​នឹង​ចូលខ្លួន​មក​អង្រួន​អារម្មណ៍​ប្រិយមិត្ត​ដែល​និយម​ទស្សនា​ភាពយន្ត​ខ្មោច។ រឿង​នេះ​​​និយាយ​អំពី​សិស្ស​មួយ​ក្រុម​ដែល​មាន​ចិត្ត​ក្លាហាន​ ហ៊ាន​ទៅ​ថត​ភាពយន្ត​ឯកសារ​នៅ​លើ​កោះ​មួយ​ដែល​គេ​បោះបង់​ចោល​យូរ​មក​ហើយ។ និស្សិត​ទាំង​៥​នាក់ ត្រូវ​ចុះ​ទៅ​ថត​ភាពយន្ត​ឯកសារ​នៅ​លើ​កោះ Hashima ប្រទេស​ជប៉ុន​ដែល​ជា​កោះ​មួយ​ដែល​ធ្លាប់​មាន​មនុស្ស៦០០០​នាក់​ស្លាប់​ក្នុង​រយៈ​ពេល​តែ​មួយ​យប់ ដោយ​ពួក​គេ​មិន​ជឿ​លើ​ព្រលឹង​វិញ្ញាណ​អ្វី​ឡើយ។ ដោយសារ​ការ​ប្រមាថ​នេះ បណ្ដាល​ឲ្យ​មាន​សោកនាដកម្ម​ជា​ច្រើន​កើត​មាន​​តាំង​ពី​ដើម​ដល់​ចប់។តើ​គម្រោង​របស់​ពួក​គេ​នឹង​សម្រេច​បាន​ជោគជ័យ​ឬទេ? តើ​វិញ្ញាណ​ខ្មោច​ទាំង​នោះ នឹង​អន្ទោល​តាម​ពួក​គេ​ឬ​យ៉ាងណា? កុំ​ភ្លេច​ចូលរួម​ទស្សនា ទាំង​អស់​គ្នា​នៅ​រោង​ភាពយន្ត Platinum Cineplex ជាន់​ទី ៥ ផ្សារ​ទំនើប​សូរិយា ​ចាប់​ពី​​ថ្ងៃ​ទី​១៦ ខែ​មករា​ខាង​មុខ​នេះ​តទៅ។

0 comments:

Post a Comment