Sunday, June 7, 2015

អ្នកលេងខោវខ្លី (Dangerous Boys ) Thai Movie

0

វាជារឿងថៃ មួយដែលផ្តល់ការអប់រំដល់ ក្រុមយុវជនដែលចូលចិត្តប្រព្រឹត្តិអំពើក្មេងស្ទាវក្នុងសាលា។
មានក្មេងស្ទាវពីរគ្រុម មកពីសាលាពីរដែលខុសគ្នាស្រឡះ។ ការប៉ះទន្គិចគ្នារវាងក្មេងស្ទាវទាំងពីរក្រុមនេះតែងតែកើតឡើងជាញឹកញយ។ រាល់ការប៉ះទន្គិចគ្នា តែងតែមានការវាយតប់គ្នា ធ្វើមុខឌឺដាក់គ្នាទៅវិញទៅមក។ 

បើសិនជាយើងកំពុងតែមើលនៅចំនុចចាប់ផ្តើមនៃរឿងយើងនឹង មានចម្ងល់ថា ហេតុអីបានជាមានបញ្ហាក្មេងស្ទាវពីរក្រុមនេះបានកើតឡើង។ តើក្មេងស្ទាវទំាងពីរក្រុមនឹង ធ្វើការវាយតប់គ្នាឌឺដាក់គ្នាដើម្បីអ្វី? នេះជាចម្ងល់របស់អ្នកមើល រឿង Dangerous Boys នៅចំនុចចាប់ផ្តើមនៃក្បាលរឿង។
ការមកស្រាយចម្ងល់គឺនៅពេលដែលតួរអង្គមេក្រុមក្មេងស្ទាវ ខាងក្រុមខោខ្មៅ ធ្វើការប្រជុំជាមួយ អធិការនី សាលា។ ហើយពួកគេបានបកស្រាយ ប្រាប់អធិការនី ខុសៗថា ៈ ពួកគេធ្វើការវាយតប់ដើម្បីកេរ្តិ៍ឈ្មោះរបស់សាលា ហើយម្នាក់ទៀតថា ធ្វើការវាយតប់ដើម្បីមិត្តភក្តិរបស់គេជាដើម។  

តែបញ្ហាពិតប្រាកដ ដែលនំាឲ្យមានការវាយតប់គ្នារវាងសិស្សសាលាទំាងពីរក្រុមនេះ នៅមិនទាន់មានមូលហេតុជាក់លាក់នៅឡើយ។ នាយកសាលាទំាងពីរភាគគីបានចាប់ផ្តើមសួររកមូលហេតុដែលនំាឲ្យមានការវាយតប់គ្នាទៅវិញទៅមក ព្រមទាំងហៅឪពុកម្តាយរបស់សិស្សមកណែនាំទៀតផង។


ដល់ត្រឹមវគ្គនេះយើងឃើញថាៈ 
មូលហេតុទី២ដែលនំាឲ្យមានការវាយតប់គ្នាចាប់ផ្តើម បង្ហាញបន្តិចម្តងៗ តាមដំណាក់កាលរបស់សាច់រឿង។ ដូចនេះមូលហេតុ និងកំហុសដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពីឪពុកម្តាយទំាងសងខាង។ ដោយម្តាយរបស់យុវជន ស្ទាវឈ្មោះ ផែង ធ្វើការកាន់ជើង ហើយមិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមចិត្ត។​ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ ភីង ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ។

មូលហេតុទី២ គឺ មកពីសាលាតែម្តង គឺសាលាមិនបានធ្វើឲ្យសិស្សគោរពវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យឃើញថា យុវជនដែលសិក្សានៅសាលាដែលមានឯសណ្ឋា ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូ មិនមានវិជា្ជជីវះក្នុងការបង្រៀនសិស្ស។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នាទាំងពីរក្រុម។
ចំណែកបញ្ហាទី៣ គឺមកពីសិស្សមានស្នេហា បងធំក្មេងទំនើងជាទាំងពីរក្រុមស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។ ផែង និងភីង ស្រឡាញ់ស្រីម្នាក់ដែល តែស្រីនោះស្រឡាញ់តែភីងទេដូចនេះហើយជាផែង ខឹងនឹង ភីង ហើយតាមរករឿងវាយតប់ប្អូនប្រុសរបស់ភីង ។
មូលហេតុនេះហើយបានធ្វើឲ្យភីងមិនអាចបញ្ឍប់ការវាយតប់នឹងចង់សងសឹកជាមួយផែងឲ្យប្អូនប្រុសរបស់ខ្លួន។


ទាំងនេះសុទ្ធសឹងតែជាមូលហេតុធំៗ ដែលបានបង្ករឲ្យមានបញ្ហាវាយតប់គ្នាមិនចេះចប់មិនចេះហើយ នៅក្នុងរឿង Dangerous Boys។

អ្នកមើលឆ្ងល់ទៀតហើយ ! តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? បើេអាចដោះស្រាយបាន បានដោយរបៀបណា? តើនរណាជាអ្នកដោះស្រាយវា?

ចំណុចញាក់សាច់នៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីសចាប់ពួកគេហើយ ម្តាយរបស់ផែងនិងភីង បាន ទៅរំដោះកូនឲ្យចេញពីគុកវិញ។ ពេលនោះហើយដែលយុវជនទាំងពីរបានចាប់ផ្តើមនឹងដលម្តាយដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។  ម្តាយរបស់ភីងបានចាប់ផ្តើមឈប់ផឹកស្រាហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។ ចំណែកភីង ឈប់ដើរវាយតប់គ្នាមួយរយះ។  ហើយភីងក៏បានសុំទោសម្តាយថា ឈប់ហើយកែខ្លួនមកធ្វើជាមនុស្សល្អវិញ។

ដោយសារគុំនំរបស់ផែងដែលជាសត្រូវរបស់ភីង នៅតែមានចិត្តខឹងច្រណែននឹងក្រុមចំរៀងរបស់ប្អូនប្រុសរបស់ភីង។ ផែងបាននំាគ្នាទៅស្ទាក់ផ្លូវវាយក្រុមប្អូនប្រុសរបស់ភីងមិនឲ្យទៅធ្វើការប្រគុំតន្រ្តីបាន។ ពេលនោះហើយដែលភីង ចង់ជួយប្អូនរបស់ខ្លួន ភីង ក៏បបួលផែង វ៉ៃមួយទល់មួយ។ ហើយឲ្យក្រុមប្អូនប្រុសរបស់ខ្លួនទៅប្រគុំតន្ត្រី។ ភីងធ្វើការវ៉ៃមួយស្មើរជាមួយភីង ដោយមានសង្សារនៅឈរមើល។ ផែងបានវាយភីង ពេញទំហឹងដែលធ្វើឲ្យភីង ដួលដេកនឹងដី។ តែក្រោយមកភីងក៏បាន ពង្រឹងស្មារតីឡើងវិញ ហើយធ្វើការវាយទៅផែងវិញ ឥតសន្សំដៃដែលធ្វើឲ្យផែងដូលដេកលើដី។ តែស្របពេលនោះប៉ូលីសក៏មក ហើយឃាត់អ្នកទំាងពីរ និងក្រុមកូនចៅរបស់ផែង ដាក់គុក។
នេះជាពេលបញ្ចប់របស់សាច់រឿង ។ តែការប្រកួតរបស់ក្រុមទំាងពីរនៅមិនទាន់ចាប់ភ្លាមដូច អ្នកមើលបានគិត នោះទេ។ ក្រុមទំាងពីរ បានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយ ហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធគ្នាដោយមានលក្ខណះខុសពី លើកមុនៗ។
ក្រុមម្ខាងកាន់ដំបង គ្រប់ដៃ ហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសំលឹងភ្នែកដាក់គ្នាហាក់ដូចចង់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។
សម្រែក ឮកងរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។ នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុមទំលាក់អាវុធចោលរៀងៗខ្លួនហើយរត់ទៅអោគ្នា ធ្វើជាមិត្តភក្តិ។
ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។ គ្មាគ្រូបារអាចារ្យណាប្រដៅពួកគេបានទេ  ពួកគេនឹងឃើញ ហើយភ្ញាក់សា្មរតីដោយខ្លួនឯង។ ហើយឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៅ៕





ពត៌មានអំពីរឿងៈ
ចំណងជើងភាសាអង់គ្លេសៈ Dangerous Boys
ចំណង់ជើងភាសាថៃៈ​Wai Peng Nak Laeng Kha Sun
ចំណងជើងភាសាខ្មែរៈ ក្រុមក្មេងស្ទាវ អ្នកលេងខោខ្លី
ថ្ងៃចេញៈ០៩ តុលា​២០១៤
ប្រភេទរឿងៈ វាយតប់, ល្ខោន
រយៈពេលៈ១២០នាទី
ចាងហា្វងៈផូច អារណូន( Poj Arnon)

Thursday, June 4, 2015

ការសិក្សាលើបាតុភួតចិត្តវិទ្យា

0

បាតុភូតចិត្តវិទ្យា :  គឺជាការសិក្សាអំពីរចនាសម្ព័ន្ធនៃស្មារតីដែលបានជួបប្រទះពីចំណុចនៃទិដ្ឋភាពដំបូងរបស់មនុស្ស។ រចនាសម្ព័ន្ធសំណង់កណ្ដាលនៃបទពិសោធន៏មួយគឺជាចេតនារបស់ខ្លួន
ដែលកំពុងត្រូវបានដឹកនាំរបស់ខ្លួនឆ្ពោះទៅរកអ្វីមួយ, ដូចជាបទពិសោធន៍ឬអំពីវត្ថុមួយចំនួន។ បទពិសោធន៏ត្រូវបានដឹកនាំឆ្ពោះទៅរកវត្ថុមួយដោយគុណធម៌នៃមាតិការបស់វាឬអត្ថន័យ
រួមជាមួយនឹងលក្ខខណ្ឌហណាមួយដែលសមរម្យ។ បាតុភូតគឺជាការខុសគ្នាពីការពាក់ព័ន្ធទៅនឹងគន្លឹះសំខាន់ដទៃទៀតនៅក្នុងទស្សនវិជ្ជា, ដូចជា ontology, epistemology តក្កនិងក្រមសីលធម៌។

វេទនារម្មណ៍គឺជាសមត្ថភាពដើម្បីកំណត់អត្តសញ្ញាណនិងគ្រប់គ្រងអារម្មណ៍របស់អ្នកនិងអារម្មណ៍របស់អ្នកដទៃ។ ជាទូទៅវាត្រូវបាននិយាយថាដើម្បីរួមបញ្ចូល ជំនាញការ:
1. ការយល់ដឹងអារម្មណ៍រួមមានសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណអារម្មណ៍របស់អ្នកនិងអ្នកដទៃបាន;
2. សមត្ថភាពដើម្បីទាញអារម្មណ៍និងអនុវត្តពួកវាទៅប្រៀបដូចជាគិតនិងភារកិច្ចដោះស្រាយនេះមានបញ្ហា!
3. សមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍រួមបញ្ចូលទាំងសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកនិងសមត្ថភាពដើម្បីលើកទឹកចិត្តឡើងឬបន្ថយចុះមនុស្សម្នាក់ផ្សេងទៀតបាន។


ចិត្តវិទ្យាក្នុង​ការធ្វើទំនាក់ទំនងគ្នា ទៅវិញទៅមក

ចិត្តវិទ្យាគឺជាការសិក្សាអំពីចិត្ត និងអត្តចរិត របស់មនុស្ស វាជាការសិក្សានៃ ការអប់រំមួយ ឫការឆ្លើយតប និងវិទ្យាសាស្រ្តមួយ ដែលស្វែងយល់ ពីមនុស្សម្នាក់ រឺជាក្រុម ដោយការសំអាងលើ ការអប់រំទូទៅមួយ និងការស្រាវជ្រាវ ករណីមួយ ដែលជាក់លាក់ ។ ចិត្តវិទ្យាគឺជាការព្យាយាម ស្វែងយល់ច្បាប់នៃ មុខងារខួរក្បាល មនុស្សម្នាក់ ឫអត្តចរិតក្នុង សង្គមចិត្តវិទ្យាគឺមានដំណើរការ ដូចជា៖  ការស្គាល់ ឫ ការដឹង;  ការតាំងចិត្ត  ប្រុងស្មារតី; ការយកចិត្តទុកដាក់;  អាម្មរណ៍;  បញ្ញា  ទេពកោសល្យ;  បាតុភូតវិទ្យា ;ការដឹងហេតុផល ;មុខងាររបស់ខួរក្បាល; ចរិក ឫបុគ្គលិកលក្ខណះ; អាកប្បកិរិយាមិនដឹងខ្លួន។ តើអ្វីដែលល្អឥតខ្ចោះ នៅលើសកលលោកយើងនេះ? របស់ដែលល្អឥតខ្ចោះ លើសកលលោកគឺ ខួរក្បាលរបស់មនុស្ស ព្រោះខួរក្បាលរបស់មនុស្ស អាចដឹងថាខ្លួនកំពុងឋិតនៅទីណា និងកំពុងរស់នៅក្នុងសកលលោក។ខួរក្បាលគឺ ជាឥទ្ធិពលមួយ ដែលអនុញ្ញាតិអោយយើងគិត សម្រេចចិត្ត  ទទួលអារម្មណ៍អ្វីមួយ  ស្គាល់ខ្លួនឯងជានរណា និងការកំណត់សម្គាល់អ្វីមួយ។ នៅក្នុងចិត្តវិទ្យា Subconscious គឺជាផ្នែកមួយនៃស្មារតី ដែលមិនមែន ជាការដឹងនា ពេលបច្ចុប្បន្ននោះទេ។
តែវាជាអ្វីដែលយើងធ្លាប់ បានជួបក្នុងអតីតកាល ដោយយើងមិនបានចងចាំ នូវសកម្មភាពនោះទាំងអស់នោះទេ ដោយយើងចងចាំ មានភាពស្រពិចស្រពិល ប៉ុន្តែសកម្មភាពទាំងអស់នោះគឺស្ថិតនៅក្នុងខួរក្បាល់របស់យើង ។ពាក្យ Subconscious គឺចេញមកពីភាសាអាឡឺម៉ង់ Franchsubconcient ពាក្យនេះត្រូវបានបង្កើតឡើង ដោយលោក Pierre Janet (1859-1947) ដែលជាអ្នកពន្យល់ហេតុផល ស្រទាប់មុខងារនៃសម្បជញ្ញៈ ដែលជាការដឹងដ៏មានឥទ្ធិពល មួយដែលគាត់បានហៅថា សតិសម្បជញ្ញៈ។ ចំណែកលោក កាល ចុង បាននិយាយថា សម្បជញ្ញៈគឺមានដែនកំណត់ ហើយវាគឺជាឃ្លាំងនៃចំនេះដឹង ហើយក៏ជាបទពិសោធន៍ដែលយើងធ្លាប់បានធ្វើ។នៅពេលដែលយើង បានជួបព្រឹត្តិការណ៍ ស្រដៀងគ្នា រឺមាននរណាម្នាក់រំលឹក ឫក៏សួរយើង នូវអ្វីដែលយើងធ្លាប់បានធ្វើ នោះខួរក្បាលរបស់យើង និងស្វែងរកសកម្មភាពនោះ នៅក្នុងខួរក្បាល់ ហើយប្រាប់មកខ្លួនយើងថា យើងធ្លាប់បានធ្វើសកម្មភាពបែបនេះ តែការចងចាំនោះមិនបានទាំងស្រុងនោះទេ។ ឧទាហរណ៍៖ កាលខ្ញុំនៅក្មេងខ្ញុំចូលចិត្ត បង្ហោះខ្លែង ហើយតែងតែត្រូវ ម៉ាក់របស់ខ្ញុំស្ដីអោយ ដោយសារតែខ្ញុំចូលចិត្តបង្ហោះ នៅពេលថ្ងៃត្រង់ ហើយនៅពេលដែលខ្ញុំអង្គុយ និយាយលេងជាមួយមិត្តភក្កិ អំពីរឿងដែលទាក់ទងជាមួយខ្លែង នោះខ្ញុំក៏នឹកឃើញនូវទិដ្ឋភាព ដែលខ្ញុំបានធ្លាប់បាន ធ្វើនៅពេលកន្លងទៅ ដោយខួរក្បាលរបស់ខ្ញុំ បានប្រាប់ថា សកម្មភាពនេះ ខ្ញុំធ្លាប់បានធ្វើ។


តំណឬហៅថាហ្សែន
​ហ្សែ​ន DNA គឺជាការសាកល្បង​ តេសមើល​ នូវតំណពូជរបស់មនុស្ស ​ដើម្បី​អោយដឹងថា រវាងមនុស្សពីរនាក់​ ឳពុកនឹងកូន  ​តើមានការ​ទាក់ទង​នឹង​ក្នារវាង ឈាមរបស់ឳពុក នឹងឈាមរបស់កូន ​​ដើម្បីកំណត់​ថា​តើ​គាត់​ ឬ​នាង​មាន​ហ្សែ​ន​ណាមួយ ​នៃ​សារពាង្គកាយរបស់ពួកគាត់។ ​ហ្សែន វាអាច​ជួយ​អោយយើងដឹងថា មនុស្សទាំងអស់មានការទាក់ទងគ្នា ​​ដើម្បី​ គ្រប់គ្រង​បញ្ហា​នា​ពេល​អនាគត​សក្តា​នុ​ពល​នៅ​ក្នុង​ជីវិត​របស់​មនុស្សទាំងអស់។​ ក្រុម ​អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​​បាន​បង្ហាញថា ហ្សែន​ជា​ការ​ទាកទងគ្នាទូលំទូលាយ​នៃ​ ប្រជាជន​ដើម្បី​ស្វែង​រក​សក្តា​នុ​ពល ​សម្រាប់​បញ្ហា​ហ្សែ​ន​នៅ​ក្នុង​ ខ្លួនរបស់​មនុស្ស។ ហ្សែន​ ជាគ្រឿងឬលក្ខណៈបុគ្គល នៃតំណពូជ​ យកព័ត៌មានហ្សែនពីមួយជំនាន់​នៃ កោសិកាទៅក្រោយនិងពីមួយជំនាន់នៃសារពាង្គកាយបន្ទាប់។ ពត៌មានហ្សែនផ្តល់នូវកូដសំរាប់អំប្រ៊ីយ៉ុងគភ៌កុមារភាពនិងកំណើនមនុស្សពេញវ័យនិងការអភិវឌ្ឍនិងជួយបរិស្ថានខាងក្នុងរបស់យើងនៅតែមានស្ថិរភាពនិងថេរទោះបីជាស្ថិតនៅក្រោមការផ្លាស់ប្តូរលក្ខខណ្ឌរួមទាំងការផ្លាស់ប្តូររបបអាហារ។ មនុស្សមានប្រហែល 20.000 នាក់ - 25,000 បានផ្ទុក ហ្សែនដូចគ្នា។
យើងម្នាក់ៗមានប្រមាណសំណុំដូចគ្នានេះនៃហ្សែនទេប៉ុន្តែយើងរាល់គ្នាក៏មានកំណែខុសគ្នាបន្តិចនៃហ្សែនទាំងនោះហើយសូម្បីតែច្បាប់ចម្លងឬច្រើនតិចនៃហ្សែនមួយចំនួនដែលមានលក្ខណៈពិសេស​ ដែលជាសញ្ញាឬ ហេតុឬ ចរិក របស់បុគ្គលនីមួយៗ។ ហ្សែន ដែលត្រូវបានធ្វើឡើងនៃ DNA (អាស៊ីតស្ទះ) ដែលជាម៉ូលេគុលព័ត៌មានជាសកលសម្រាប់ជីវិតទាំងអស់នៅលើផែនដី។​ DNA ត្រូវបានខ្ចប់នៅក្នុងរចនាសម្ព័ន្ធបានហៅក្រូម៉ូសូមដែលរស់នៅក្នុងស្នូលនៃកោសិការបស់យើង។ ប្រភេទសត្វឬមនុស្ស នីមួយៗ មានចំនួនក្រូម៉ូសូមលក្ខណៈ និងមានមនុស្សភាគច្រើនមានក្រូម៉ូសូម នៅក្នុងស្នូល 46 នៃកោសិកាគ្នា។ ដូចជាជាមួយនឹងហ្សែនរបស់យើង យើងបានទទួលក្រូម៉ូសូមរបស់យើងនៅក្នុងគូមួយនៃគូគ្នាពីឪពុកម្ដាយនីមួយ។ មនុស្សជាធម្មតាមានក្រូម៉ូសូម 23 គូដែលត្រូវបានដាក់លេខយោងទៅតាមទំហំនិងរូបរាងរបស់ពួកគេ។ ជីវកំណត់ថាជា autosomes គូ 1-22 និងគូទី 23ដែលជាការ - x និង y - ដូចជាក្រូម៉ូសូមការរួមភេទនោះទេពីព្រោះពួកគេបានកំណត់ពីការរួមភេទរបស់បុគ្គលនោះ។ ហ្សែនដែលមានទីតាំងនៅលើក្រូម៉ូសូមមួយដែលបានកាន់កាប់ត្រូវបានគេស្គាល់ថាជាទីតាំងរបស់ខ្លួន

Thursday, May 28, 2015

ចិត្តវិទ្យាគឺជាអ្វី?

0

នៅក្នុងចិត្តវិទ្យាការមិនដិងខ្លួននេះជាផ្នែកមួយនែការដិងប៉ុន្តែការដិងនៅពេលបច្ចុប្បន្នគឺជាអ្វីគឺវាមានភាពមិនច្បាស់នោះទេប៉ុន្តែសកម្មភាពបានកើតឡើងរួចមកហើយគឺវាបានស្ថិតនៅក្នុងខួរក្បាលរបស់យើង។​ ពាក្យថាសម្បជញ្ញៈគឺមកពីភាសាអាឡឺម៉ង់ French Subconscious ពាក្យនេះត្រូវបានបង្កើតដោយក្រុម ចិត្តវិទ្យាឈ្មោះ Pierre janet នៅក្នុងឆ្នាំ (1859-1947) ដែលគាត់ជាអ្នកពន្យល់ហេតុផលស្រទាប់មុខងារនៃសម្បជញ្ញៈ ដែលជាការដឹងដ៏មានឥទ្ធិពលមួយដែលគាត់បានហៅថា សតិសម្បជញ្ញៈ។


លោក Carl Jang បាននិយាយអោយដិងថាសតិសម្បជញ្ញៈគឺវាមានដែនកំនត់ហើយវាបានរក្សាទុកចំនេះដិងទាំងអស់នេះនិងបទពិសោធន៍ផ្សេងៗពីមុននៅក្នខួរក្បាលរបស់យើងហើយនៅពេលដែលយើងបានជួបសកម្មភាពវានិងធ្វើអោយយើងចងចាំដោយខ្លួនឯង។
ឧទារហណ៍៖​ កាលពីខ្ញុំនៅជាកូនក្មេងខ្ញុំចូលចិត្តដើរលែងច្រើន ហើយធ្លាប់លង់ទឹកម្តង ដូចជា៖​ ទៅចាប់ត្រី ឡើងដើមឈើជាដើម។ បច្ចុប្បន្ននៅពេលដែលខ្ញុំមានក្មួយហើយក្មួយរបស់ខ្ញុំបានទៅដើរលេងដូចខ្ញុំដែលខ្ញុំបានប្រាប់ក្មួយខ្ញុំថាកុំអោយទៅដើរលេងក្នុងព្រែប្រយ័ត្នមានគ្រោះថ្នាក់ ហើយខ្ញុំបាននិកឃើញពីសម្ដីដែលពូករបស់ខ្ញុំបានប្រាប់កាលពីក្មេង។

Sunday, May 24, 2015

ស្គី​ហោះ​ជាប់​កំណត់​ត្រា​ពិភពលោក ហោះ​បាន​ចម្ងាយ​ជិត៣០០​ម៉ែត្រ

0

ស្គី​ហោះ ឬ Hoverboard បាន​ជាប់​កំណត់ត្រា​ពិភព​លោក ដោយ​អាច​ហោះ​បាន​ចម្ងាយ​ ៩០៥ហ្វីត (២៧៥,៩ម៉ែត្រ) ឆ្លង​កាត់​ទន្លេ Ouareau នៃ​ប្រទេស​កាណាដា។

ក្តារ​ស្គី​មួយ​នេះ​ត្រូវ​បាន​ជិះ​ពី​លើ​​និង​បញ្ជា​ដោយ​លោក Catalin Alexandru Duru ដែល​ជា​​អ្នក​ផលិត​​ស្គី​ហោះ​នេះ​ឡើង។ ឧបករណ៍​មួយ​នេះ​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​ក៏​បាន​ជិះ​បំបែក​កំណត់​ត្រា​លើក​ដំបូង​​ដោយ​លោក​ផ្ទាល់​តែ​ម្តង។ លោក Catalin បាន​ឱ្យ​ដឹង​ថា ស្គី​ហោះ​នេះ អាច​ជិះ​បាន​គ្រប់​ទី​កន្លែង តែ​ជា​​កន្លង​មក​​វា​ត្រូវ​បាន​ធ្វើ​តែស្ត​ជិះ​សាក​ល្បង​តែ​លើ​ទឹក​សិន​ប៉ុណ្ណោះ។
 ដើម្បី​អាច​ទទួល​បាន​កំណត់​ត្រា​ពិភព​លោក​នេះ​បាន លោក Catalin ត្រូវ​ជិះ​ស្គី​ហោះ​នេះ​ឱ្យ​បាន​ចម្ងាយ ៥០ម៉ែត្រ តែ​ទី​បញ្ចប់​លោក​អាច​ជិះ​បាន​រហូត​ដល់​ទៅ ជាង​២០០ម៉ែត្រ​ឯណោះ។ ទោះ​ជា​យ៉ាង​ណា​ពុំ​មាន​ការ​បញ្ជាក់​ណា​មួយ​អំពី​តម្លៃ ក៏​ដូចជា​ការ​ដាក់​លក់​​ស្គី​ហោះ​នេះ​លើ​ទីផ្សារ​​នោះ​ទេ៕





ប្រភព៖​ sabay

​ភាសា​កូដ​ទាំង ១២ រក​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

0

ជំនាញ​សរសេរ​ភាសា​កូដ​ (Programing Languages) ដូចជា JAVA ឬ C++ ជា​ដើម​សុទ្ធ​តែ​អាច​រក​កម្រៃ​បាន​ច្រើន​គួរ​សម បើ​ធៀប​ទៅ​នឹង​ជំនាញ​ IT ផ្សេង​ៗ​ទៀត។ នៅ​អាមេរិក​ ជំនាញ​សរសេរ​កូដ​អាច​រក​ប្រាក់​ចំណូល​បាន​ជា​មធ្យម​ដល់​ទៅ ១០ម៉ឺន​ដុល្លារ​ឯ​ណោះ​ក្នុង​មួយ​ឆ្នាំ​។ ខាង​ក្រោម​ជា​ជំនាញ​សរសេរ​កូដ​ទាំង​១២ នៅ​អាមេរិក ដែល​អាច​រក​ប្រាក់​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៖

១២. PERL -ប្រាក់​ចំណូល​ ៨២.៥១៣ដុល្លារ​ក្នុង​មួយ​ឆ្នាំ
១១. SQL- ប្រាក់​ចំណូល​ ៨៥.៥១១ដុល្លារ​ក្នុង​មួយ​ឆ្នាំ
១០. Visual Basic- ប្រាក់​ចំណូល​ ៨៥.៩៦២ដុល្លារ​ក្នុង​មួយ​ឆ្នាំ
៩. C#- ប្រាក់​ចំណូល​ ៨៩.០៧៤ដុល្លារ​ក្នុង​មួយ​ឆ្នាំ
៨. R- ប្រាក់​ចំណូល​ ៩០.០៥៥ដុល្លារ​ក្នុង​មួយ​ឆ្នាំ
៧. C- ប្រាក់​ចំណូល​ ៩០.១៣៤ដុល្លារ​ក្នុង​មួយ​ឆ្នាំ
៦. JavaScript- ប្រាក់​ចំណូល​ ៩១.៤៦១ដុល្លារ​ក្នុង​មួយ​ឆ្នាំ
៥. C++ – ប្រាក់​ចំណូល​ ៩៣.៥០២ដុល្លារ​ក្នុង​មួយ​ឆ្នាំ
៤. JAVA – ប្រាក់​ចំណូល​ ៩៤.៩០៨ដុល្លារ​ក្នុង​មួយ​ឆ្នាំ
៣. Python – ប្រាក់​ចំណូល​ ១០០.៧១៧ដុល្លារ​ក្នុង​មួយ​ឆ្នាំ
២. Objective C – ប្រាក់​ចំណូល​ ១០៨.២២៥ដុល្លារ​ក្នុង​មួយ​ឆ្នាំ
១. Ruby on Rails – ប្រាក់​ចំណូល​ ១០៩.៤៦០ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕
ប្រភព៖ sabay

Friday, May 22, 2015

ខួរក្បាលមនុស្សនិង សប្បជញ្ញ

0

ខួរក្បាលមនុស្សជាអង្គការកណ្តាលនៃប្រព័ន្ធប្រសាទដែលមានទីតាំងស្ថិតនៅក្នុងក្បាលរបស់មនុស្សដែលបានការពារដោយលលាដ៏ក្បាល។ វាមានរចនាសម្ព័ន្ធទូទៅដូចគ្នានឹងខួរក្បាលរបស់ថនិកសត្វដទៃទៀតប៉ុន្តែជាមួយនឹងការអភិវឌ្ឍបន្ថែមទៀត Cortex ខួរក្បាល។
ចិត្តរបស់មនុស្សគឺមហាវិទ្យាល័យដែលអនុញ្ញាតឱ្យអ្នកដើម្បីគិតនោះទេ។ ឆ្លុះបញ្ចាំង, សម្រេចចិត្ត, មានអារម្មណ៍ថាមានអារម្មណ៍, កំណត់អត្តសញ្ញាណ, ខ្លួនយើងនិងផ្សេងទៀត។




ក្លែងបន្លំរបស់ខ្លួនគឺជាការក្លែងក្លាយសិប្បនិម្មិតនៃខួរក្បាលរបស់មនុស្សមនុស្សយន្តមួយ។ អ្វីមួយដែលអាចត្រូវបានកម្មវិធីដើម្បីធ្វើសកម្មភាពរបស់មនុស្សដូចជាការនិយាយមួយចំនួនបានព័ត៌មានស្វែងរកសេចក្តីសម្រេចចិត្តរៀបចំនឹងហួសពីសកលលោក។
 ចិត្តដឹងនូវអ្វីដែលយើងដឹងថាមនុស្សអាចមានកម្រិតខុសគ្នានៃការដឹង។ វាអាចត្រូវបានផ្លាស់ប្តូរ។ ដោយលក្ខខណ្ឌក្នុងសង្គម, គំនិតអារម្មណ៍សុខភាពការគិត។ ឧទាហរណ៏: អ្វីមួយស៊ើបការណ៍អារម្មណ៍ខុសពីការដែលមានគុណភាពបញ្ញា។ស៊ើបការណ៍ផ្លូវចិត្ត: វាមានការមើលឃើញដោយមានកាលកំណត់។ មនុស្សម្នាក់ដែលបានដឹងពីរបៀបក្នុងការត្រួតពិនិត្យអារម្មណ៍របស់ពួកគេនិងការទទួលយកការសម្រេចចិត្ត។



Friday, April 17, 2015

របាំ​ប្រពៃណី ​និង​​ការ​សម្ដែង​នានា ​ថ្ងៃ​ចុង​ក្រោយ​អង្គរសង្ក្រាន្ត

0

ថ្ងៃ​ទី ១៦ មេសា ​ត្រូវ​នឹង​ថ្ងៃ​ទី ៣ ឬ​ថ្ងៃ​​ចុង​ក្រោយ​នៃ​កម្មវិធី អង្គរសង្ក្រាន្ត​២០១៥ ដែល​ប្រារព្ធ​នៅ​ខេត្ត​សៀមរាប បន្ទាប់​ពី​ទទួល​បាន​ “កំណត់​ត្រាពិភពលោក​ចំនួន២” ​(នំ​អន្សមយក្ស ​និង ​រាំ​ម៉ាឌីហ្សុន) ​ពី​Guinness World Records មាន​ការ​សម្ដែង​របាំប្រពៃណីជាតិ​​មួយ​ចំនួន។ ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ការ​សម្ដែង៖





















ប្រភពមកពី sabay