ផលិតផលថ្មីផ្សេងទៀតដែលទាក់ទាញភ្ញៀវចូលរួមទស្សនាជាច្រើនរាប់មិនអស់នោះគឺ កាមេរ៉ា EOS 5DSR និង EOS 5DS ដែលមាន Resolution រហូតដល់ 50.6-megapixel។ការបង្ហាញផលិតផលខាងលើនៅក្នុងការតាំងពិព័រណ៍ប្រចាំឆ្នាំដ៏ធំ ឬ ហៅថា CP+ Exhibition 2015 ដែលត្រូវបានរៀបចំដោយ សមាគមផលិតផលថតរូបថត និង កាមេរ៉ា (CIPA)នៅ Pacifico Yokohama នាទីក្រុងអន្តរជាតិ Yokohama ចាប់ពីថ្ងៃទី ១២ ដល់ ១៥ កុម្ភៈកន្លងទៅ។
ផលិតផលកាមេរ៉ាជប៉ុន មានរហូតដល់៨៥% នៅលើទីផ្សារអន្តរជាតិសម្រាប់ឌីជីថលកាមេរ៉ា និង ប្រហែល៩៩%សម្រាប់ប្រភេទ Lens ឌីជីថលកាមេរ៉ា។ ប្រទេសជប៉ុនជាប់លំដាប់ថ្នាក់ពិភពលោកខាងផ្នែករូបថត និង អាជីវកម្មរូបថត។ បទសម្ភាសន៍របស់លោក Masaya Maeda នាយកគ្រប់គ្រង និង នាយកប្រតិបត្តិផ្នែកទំនាក់ទំនងផលិតផលបានឲ្យដឹងថា Canon អាចឈរជើងបានលេខ១ខាងផ្នែក កាមេរ៉ា និង អាជីវកម្មរូបភាពដោយសារតែក្រុមហ៊ុនបានផ្ដល់ផលិតផលដ៏ទាក់ទាញ និង មានឥទ្ធិពលដល់អតិថិជន។
ពិធីកាត់ខ្សែបូមុនកម្មវិធីតាំងពិព័រណ៍ចាប់ផ្ដើម
លោក Masaya Maeda បន្តថា ”យើងមិនដែលរួញរាទេដើម្បីផលិតផលិតផលទាំងនេះ។ យើងនិយាយពី កាមេរ៉ាដែលមានរូបភាពមានគុណភាព។ យើងធានាទាំងគុណភាពរូបភាព គុណភាព Lens , Processor និង Sensor។ ម្យ៉ាងវិញទៀតយើងមានក្រុមហ៊ុនទីផ្សារដ៏មានប្រជាប្រិយភាព។ នេះជាជោគជ័យដ៏ធំធេងមួយ”។
កត្តាដែលធ្វើឲ្យ Canon ជោគជ័យគឺការខិតខំឥតឈប់ឈរក្នុងការផ្សព្វផ្សាយរូបភាព។ នៅកម្ពុជា មានអ្នកចែកចាយផលិតផលផ្ដាច់មុខ គឺ i-Qlick ដែលបានដើរតួយ៉ាងសំខាន់លើកទឹកចិត្តឲ្យយុវជនស្រលាញ់រូបថត។ កាលឆ្នាំមុនមានមនុស្សជាង ៨០០ នាក់ចូលរួម Canon PhotoMarathon ដែលជាការប្រកួតប្រជែងថតរូបដ៏ធំនៅកម្ពុជា។ ក្រុមហ៊ុនក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលទៀងទាត់មួយនៅតាមសាលាមានឈ្មោះ Canon Image Academy។ នេះជាលទ្ធផលសរបញ្ជាក់ពីការខំប្រឹងប្រែងរបស់ i-Qlick។ Canon បានរក្សាលំនឹង ៦០ % នៃទីផ្សារនៅកម្ពុជានិងការលក់កាមេរ៉ាបានកើនឡើង ២០% កាលឆ្នាំមុន។
Canon គឺជាក្រុមហ៊ុននាំមុខគេខាងផ្នែករូបភាព និង Digital Image Solution។ ចំណែក Canon Singapore Pte Ltd គឺជាទីស្នាក់ការសម្រាប់លក់និងចែកចាយផលនៅតំបន់អាស៊ាន។ ក្រៅទីផ្សារក្នុងស្រុក ក្រុមហ៊ុនមានបណ្ដាញចែកចាយនៅបណ្ដាប្រទេសនានាដូចជា ឥណ្ឌា ម៉ាឡេស៊ី ថៃ និង វៀតណាម ជាដើម។ Canon ផ្សារភ្ជាប់ទំនាក់ទំនងក្រុមហ៊ុនជាង២០០ ផ្សេងទៀត និង ជួលបុគ្គលិកធ្វើការជាង ១៣ ០០០០ នាក់ (១៣ម៉ឺននាក់) ទូទាំងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនជាប់ក្នុង Fortune Global 500 ក្រុមហ៊ុន Canon ដើរតាមគន្លង ទស្សនៈ Kyosei ដែលផ្ដោតលើការរស់នៅ និង ធ្វើការងាររួមគ្នាដើម្បីបង្កើតគំនិតច្នៃប្រឌិតថ្មី។
i-Qlick Marketing Co.,Ltd ជាអ្នកចែកចាយស្របច្បាប់រាល់ផលិតផលប្រើប្រាស់ម៉ាក Canon ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន ឌីជីថលកាម៉េរា, Canon Digital Single Lens Reflex Camera, សម្ភារៈកាមេរ៉ា, ម៉ាស៊ីនថតបែបវីដេអូឌីជីថល និងឧបករណ៍បន្ថែមបន្ទាប់បន្សំ, ព្រីនធឺឡាស៊ែប្រភេទស ខ្មៅ ពណ៌, ព្រីនធឺInkjet, ស្កេនឺ Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និងក្រដាសផ្តិតរូប ។ គ្រប់ផលិតផល ពីក្រុមហ៊ុន i-Qlick មានការធានាជូនរយៈពេល 12+3 ខែនៅពេលលោកអ្នកចុះឈ្មោះតាមអនឡាញ។ ក្រុមហ៊ុន i-Qlick ក៏ជាមជ្ឈមណ្ឌលសេវាកម្មអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន Canon សម្រាប់ថែទាំគ្រប់ផលិតផលCanon។ ក្រុមហ៊ុន i-Qlick មានបើកវគ្គសិក្សាពីការថតរូប Canon Imaging Academy និង ស្ទូឌីយោថតរូប Q-Studio។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ គេហទំព័រ www.i-qlick.com or ទាក់ទង់លេខទូរសព្ទ +855 (0) 2399 6638៕
0 comments:
Post a Comment