ក្រុមហ៊ុន Huawei បានអះអាងថា ក្នុងដំណើរទស្សនកិច្ចនេះ តារាចម្រៀងដ៏ល្បីប្រចាំនៅកម្ពុជានេះមានការចាប់អារម្មណ៍ជាខ្លាំងអំពីការិយាល័យកណ្តាលក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនមួយនេះ ដែលមានវិសាលភាពផ្ទៃដីធំទូលាយ ជាមួយបុគ្គលិកបម្រើការងារប្រកបដោយជំនាញ មានវ័យក្មេង ដែលបង្ហាញពីថាមពលដ៏ស្វាហាប់ក្នុងការបំពេញការងារ។
ក្រុមហ៊ុន Huawei បានបន្តទៀតថា ក្នុងឱកាសដំណើរទស្សនកិច្ចនោះ កញ្ញា មាស សុខសោភា បានទៅទស្សនារោងចក្រដំឡើងទូរសព្ទដ៏ធំបំផុត មជ្ឈមណ្ឌលអភិវឌ្ឍនិងស្រាវជ្រាវ និងមជ្ឈមណ្ឌលរចនាម៉ូដផលិតផលលំដាប់ពិភពលោករបស់ Huawei។
កញ្ញាមាស សុខសោភា ជាអ្នកតំណាងផ្សព្វផ្សាយទូរសព្ទស្មាតហ្វូន Huawei នៅកម្ពុជា ហើយដំណើរទស្សនកិច្ចរបស់កញ្ញានេះមានការឧបត្ថម្ភដោយកំពូលស្មាតហ្វូន Ascend Mate 7។
0 comments:
Post a Comment