Saturday, November 8, 2014

ប្រដាល់​អន្តរជាតិ​អាស៊ាន​វគ្គ​ ៣ ចាប់​ប្រកួត​ម៉ោង​ ៦​ ល្ងាច​ នេះ​ហើយ

0

ការ​ប្រកួត​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ​អន្តរជាតិ​ ដែល​មាន​ឈ្មោះ​ថា អាស៊ាន​វគ្គ​៣​របស់​សង្វៀន​ស៊ីធីអិន​នៅ​ស្តាត​ចាស់​នឹង​ចាប់​ផ្តើម​អង្រួន​សង្វៀន​ល្ងាច​នេះ​ហើយ​ ចាប់​ពី​ម៉ោង​៥​ល្ងាច​ទៅ។ កំពូល​អ្នក​លេង​គុន​ខ្មែរ​៦​នាក់​នឹង​ទទួល​ស្វាគមន៍​អ្នក​លេង​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ ​៣​ នាក់ និង​ ឡាវ​ ៣​ នាក់។
 ជើង​ខ្លាំង​​វ័យ​ក្មេង​ ហុន ឈុនហេង ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ ខៀវ មរកត ក្នុង​ប្រភេទ​ទម្ងន់​ ៥២​ គីឡូក្រាម។ គូ​នេះ​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច​​ដោយ​មរកត​អាយុ​ទើប​តែ​ ១៦​ ឆ្នាំ​ ខណៈ​ឈុនហេង​អាយុ​ ១៩ ​ឆ្នាំ ប៉ុន្តែ​ កីឡាករ​ភ្ញៀវ​ធ្លាប់​ប្រកួត​បាន​ ៧០​ ដង ឈ្នះ​ ៥០ ចាញ់ ​១០ ស្មើ​១០ និង​ ធ្លាប់​វាយ​គូ​ប្រកួត​ឲ្យ​សន្លប់​១៥​ដង ខណៈ​កីឡាករ​ម្ចាស់​ផ្ទះ​ធ្លាប់​ប្រកួត​ ៦១ ​ដង ឈ្នះ​៥៤ ចាញ់​៦ ស្មើ​១ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​១១​ដង។
 គូ​ទី​ពីរ ផាន់ គ្រាន់ ត្រូវ​ប៉ះ​កីឡាករ​ឡាវ ប៊ុន ឡាយ ក្នុង​ទម្ងន់​៦៤​គីឡូក្រាម។ អ្នក​ប្រដាល់​កម្លាំង​ខ្លាំង​ ផាន់ គ្រាន់​ ធ្លាប់​ប្រកួត​បាន​ ៣៣​ ដង ឈ្នះ ២៦ ចាញ់​ ៥ និង​ ស្មើ ​២ ​ដង ខណៈ​ជើង​ខ្លាំង​ឡាវ​ធ្លាប់​បាន​ប្រកួត​បាន ​៤០​ ដង ឈ្នះ​ ៣០ និង​ ចាញ់ ​១០​ ដង។
 ឃីម ឌីម៉ា ត្រូវ​តទល់​នឹង​កីឡាករ​ឡាវ អូ រ៉ូណូ​ដែល​មាន​កម្ពស់​ ១,៧២ ​ម៉ែត្រ​ស្មើ​គ្នា និង​ មាន​ប្រវត្ដិ​ប្រកួត ​៦០​ ដង​ដូច​គ្នា។ ឃីម ឌីម៉ា​មាន​កំណត់​ត្រា​ល្អ​ជាង​ដោយ​​ឈ្នះ​៥៣​ដង ចាញ់​៤​ដង ស្មើ​៣ និង​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​១៩​ដង ស្រប​ពេល​ អូ រ៉ូណូ ធ្លាប់​ឈ្នះ​៥០​ដង ចាញ់​១០​ដង និង​ធ្លាប់​វាយ​គេ​ឲ្យ​សន្លប់​ត្រឹម​៥​ដង​។
 អ្នក​លេង​ឆ្លង​ដែន​ថៃ នៀវ សែនឈឿង​ ត្រូវ​ប្រឈម​​នឹង​កីឡាករ​មិន​សូវ​មាន​សាច់​ ឈាន ហុង ​ក្នុង​ទម្ងន់​៦១​គីឡូក្រាម។ កីឡាករ​ថៃ​ម្នាក់​នេះ​​ធ្លាប់​ប្រកួត​៦០​ដង ឈ្នះ​៤៥ និង​ចាញ់​១៥។ ចំណែន​ឈាន ហុង ធ្លាប់​ប្រកួត​៥៩​ដង ឈ្នះ​៤៤ ចាញ់​១៣ និង​ស្មើ​២​ដង។
 គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ម្ចាស់​ខ្សែក្រវាត់​វ័យ​១៨​ឆ្នាំ ឡៅ ចន្ទ្រា ស្វាគមន៍​​កីឡាករ​​ថៃ​អាយុ​២០​ឆ្នាំ​ ឌែន ឦសាន។ ជើង​ខ្លាំង​ថៃ​វ័យ​ក្មេង​នេះ​​ប្រកួត​បាន​៥៨​ដង ឈ្នះ​៤៣ ចាញ់​១២ និង​ស្មើ​៣​ដង ហើយ​ឡៅ​ ចន្ទ្រា ប្រកួត​បាន​ត្រឹម​៣៨​ដង ឈ្នះ​៣៦ ចាញ់​១ និង​ស្មើ​១​ដង​។
 គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ ​ម្ចាស់​ខ្សែ​ក្រាវាត់​ពិភព​លោក ISKA វ៉ន វីវ៉ា ត្រូវ​ប៉ះ​កីឡាករ​ឡាវ រ៉ា ឆាន់។ អ្នក​ទម្ងន់​ធ្ងន់​ឡាវ រ៉ា ឆាន់ ​មាន​កម្ពស់​១,៧៤​ម៉ែត្រ និង​អាយុ​២៧​ឆ្នាំ​ ធ្លាប់​ប្រកួត​បាន​៦០​ដង ឈ្នះ​៥៥ ចាញ់​៥ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​៥​ដង៕


0 comments:

Post a Comment