នាយបានប្រាប់ Sabay នៅព្រឹកនេះថា ៖ ” ខ្ញុំសោកស្ដាយ ព្រោះចង់មើលឃើញស្រុកគេ និង ទៅដើរលេងផងអីផង ជួយសង្គមផង”។ តារាកំប្លែងរូបនេះបន្តថា ដោយសារតែការងារនៅ CTN មានការមមាញឹក ខ្លាំងពេក ទើបថ្នាក់លើមិនអាចរៀបចំដំណើរនេះបាន។ ម្យ៉ាងទៀតដំណើរទៅកាន់ប្រទេសមហាអំណាចខាងលើ ជាការចំណាយរបស់ស្ថានីយទូរទស្សន៍ទាំងស្រុង។
“ខ្ញុំចង់និយាយថា ប្រសិនបើបានទៅមែន គឺមានមនុស្សត្រូវទៅច្រើន ដូច្នេះចំណាយក៏ច្រើនដែរ មានតែរង់ចាំមើលសិន ពេលណាទំនេរ ហើយស្ថានីយអាចមានលទ្ធភាពចំណាយ”។ នាយ ក្រូច បញ្ជាក់យ៉ាងដូច្នេះ។ តារាកំប្លែងមានប្រភពចេញពីទឹកដីភ្នំស្រង់ខេត្តកំពង់ស្ពឺរូបនេះ បានចាត់ទុកថា ការខកខានដូច្នេះ ជារឿងសោកស្ដាយសម្រាប់ដើមឆ្នាំនេះ ព្រោះតាំងពីចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈមក មិនដែលមានឱកាសបានចេញក្រៅនោះទេ។
យ៉ាងណាក៏ដោយ នាយ ក្រូច រង់ចាំមើលឱកាសក្រោយៗទៀត ខណៈកំពុងមមាញឹកសឹងដកដៃមិនរួច ក្នុងការសម្ដែងរឿងឲ្យផលិតកម្ម Rock និង ផលិតកម្ម “អធិមង្គល”។ ក្រៅពីនេះ នាយរួមជាមួយប្អូនស្រី និង ក្មួយប្រុស កំពុងត្រៀមខ្លួនថតចម្រៀងសម្រាប់វ៉ុលចូលឆ្នាំថ្មី ឲ្យផលិតកម្មក្នុងស្រុកមួយ បន្ទាប់ពីបានចុះកិច្ចសន្យារួចហើយ៕
0 comments:
Post a Comment